អាជ្ញាធរខេត្ត​ប៉ៃលិន សម្រុក​ចាក់​បេតុង​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ

ថ្ងៃពុធ 8 កញ្ញា 2021, 20:1

​ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅសល់​ពេល​តែ​ជិត​១​ខែ​ទៀត​ប៉ុណ្ណោះ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ នឹង​ឈានចូល​មកដល់ ទោះបីជា​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ប្រភេទ​ថ្មី ដែល​តា កំពុង​ឆ្លង​រាលដាល​ចូលមក​ដល់​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​រាជរដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​ខេត្ត​មួយចំនួន​ដែល​នៅជាប់​នឹង​តំបន់​ព្រំដែន​ប្រទេសជិតខាង ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​រាលដាល​កាន់តែខ្លាំង​ចូលក្នុង​សហគមន៍ ។ តែ​សម្រាប់​ខេត្ត​ប៉ៃលិន អាជ្ញាធរខេត្ត កំពុងតែ​សម្រុក​ធ្វើ​ផ្លូវ​បេតុង​ឡើងទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ឱ្យ​រួចរាល់​ទាន់ពេលវេលា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ខេត្ត ជាពិសេស​ពេល​ចប់​បញ្ហា​កូ​វីដ ១៩ អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​ទៅលេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​នាពេល​បុណ្យទាន ឬ​ថ្ងៃ​ចុង​សប្តាហ៍​ផងដែរ ។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ មាន​ចំងាយ​ពី​ក្រុង ប៉ៃលិន ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស​ខាងត្បូង ស្ថិតនៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន ដែលជា​រមណីយដ្ឋាន​ល្អ​ជាងគេ​បំផុត​នៅក្នុង​ខេត្ត អម​ទៅដោយ​ព្រៃព្រឹក្សា​ដុះ លូតលាស់​យ៉ាង​ខៀវខ្ចី​នៅ​សងខាង​ផ្លូវ ។ ប្រភព​បន្តទៀតថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេល​ចូល​ទៅដល់​ក្បែរ​កន្លែង​ទឹកជ្រោះ គេ​ឮ​សម្លេង​សត្វ​រៃកណ្តឹង​យំ​ត្រសង​ប្រដេញ​គ្នា​ចុះឡើងៗ ដូចជា​សម្លេង​នៃ​ភ្លេង​ដូរ​តន្ត្រី​អ្វី​ម្យ៉ាង អាច​បំពេរ​អារម្មណ៍​អ្នក​ស្តាប់​ឱ្យ​នឹកឃើញ​ពី​អតីតកាល ។

​លើសពីនេះ នៅពេល​ស្ងាត់​មនុស្សម្នា គេ​សង្កេតឃើញ​សត្វ​ស្វា​ញី​ឈ្មោល តែង​ចុះ​ពីលើ​ដើមឈើ មក​ប្រលែង​គ្នា​នៅក្បែរ​ដងផ្លូវ​ទាំង​ហ្វូង ព្រោះ​មាន​ដើមឈើ​ច្រើន​ជាទី​ជម្រក​សម្រាប់​សត្វ​ស្វា​និង​សត្វ​ផ្សេងៗ ។ ម្យ៉ាងវិញទៀត ពេល​ភ្ញៀវ​ទេសចរណ៍ នាំគ្នា​ធ្វើដំណើរ​ចូល​ទៅលេង​កម្សាន្ត​នាពេល​ព្រឹក តែង​ឮ​សម្លេង​សត្វ​បក្សី (​តា​វ៉ៅ​) សត្វ​សេក និង​សត្វ​ចាប ស្រែកយំ​កងរំពង​ពេញ​ព្រៃ ដូច​មនុស្ស​ជួបជុំ​ក្រុមគ្រួសារ​ក្នុង​សហគមន៍ ។

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​បំផុត​នោះ គឺ​ទឹកជ្រោះ​ជាន់​ទី​៧ ដែល​ហូរ​ធ្លាក់​មកពី​លើ​កំ​ពូ ល​ភ្នំ​ខៀវ ចុះមក​តាម​ដងអូរ លាន់ឮ​សូរសម្លេង​ឥត​ដាច់ ខណ​:​ពេល​ភ្ញៀវ​ទេសចរណ៍​ចុះ​ងូតទឹក​លេង ធ្វើឱ្យ​ត្រជាក់​កាយ​សប្បាយ​ក្នុង​ចិត្ត បំបាត់​អស់​ទុក្ខ​កង្វល់ បង្កើត​នូវ​អារម្មណ៍​ភ្លឺ​ថ្លា ជាពិសេស​បំបាត់ ស្ត្រេ​ស ខណពេល​បំពេញការងារ​ច្រើន​ផងដែរ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​មេការ​ធ្វើ​ផ្លូវ​បេតុង​ម្នាក់​បានឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹងថា ៖ ផ្លូវ​បេតុង​ចាប់ពី​ខ្លោងទ្វារ​រមណីយដ្ឋាន រហូតដល់​កន្លែង​លេង​ទឹកជ្រោះ មាន​ចំងាយ​ប្រមាណ​ជ​២​គីឡូម៉ែត្រ ត្រូវបាន​អាជ្ញាធរខេត្ត ដឹកនាំ​ដោយ​លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន រៀបចំ​ចាក់​បេតុង​មាន​ទទឹង​ប្រវែង​៦​ម៉ែត្រ ហើយ​ប្រហែលជា​ជិត​១​ខែ ទៀត​អាច​នឹង​រួចរាល់ ដែល​ញ៉ាំងឱ្យ​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​ទៅលេង​កំសាន្ត​មិន​បារម្ភ​ខ្លាច​រអិល ឬ​បែក​កង់​ម៉ូតូ ឬ​រថយន្ត ដោយសារ​មុត​នឹង​ក្បាល​ថ្ម​នោះឡើយ ។ ប្រភព​បន្តទៀតថា នៅពេល​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ នឹងមាន​ភ្ញៀវ​ចូល​ទៅលេង​កំសាន្ត​ច្រើនជាងគេ ព្រោះ​មាន​កន្លែង​ធំ​ទូលាយ ទេសភាព​ស្រស់ស្អាត គួរឱ្យ​ចង់​គយគន់ ព្រោះ​អាជ្ញាធរខេត្ត​នឹង​រៀបចំ​ដាំ​ផ្កា នៅតាម​សងខាង​ផ្លូវ តុបតែង​ធ្វើ​ខ្យុ​ស ព្រមទាំង​គ្រោង​រៀបចំ​សាងសង់​ផ្ទះ​លំហែកាយ​នៅក្បែរ​រមណីយដ្ឋាន​ខាង​លើ​ផងដែរ ៕​

PLB Banner on article detail