ចូលឆ្នាំ​ចិន​២០២១ ភ្ញៀវទេសចរ​ជាង ១១​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ខេត្តសៀមរាប​

ថ្ងៃច័ន្ទ 15 កុម្ភៈ 2021, 10:42

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បាន​បង្ហាញថា នៅក្នុង​ឱកាស​ចូលឆ្នាំ​ចិន​ឆ្នាំ​២០២១​នេះ គិត​ចាប់​ថ្ងៃទី​១១ ដល់​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ​១១៧.០០០​នាក់ ។​

 

​ក្នុងនោះ​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១.៧៨៩​នាក់ ថយចុះ​៨៩,៥៨​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ មាន​ចំនួន ១៧.១៦៨​នាក់​។

 

​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ ១១៦.០០០​នាក់ ហើយ​ភ្ញៀវទេសចរ​ទាំងនេះ​បាន​ទៅ​ទស្សនា​តំបន់​អង្គរ សហគមន៍​នានា​ក្នុង​ខេត្តសៀមរាប ដូចជា នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី សហគមន៍​ទេសចរ ណ៍​បាគង​ភូមិ​ខ្ញុំ បឹង​ទន្លេរ​សាប និង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ជាពិសេស​ទៅ​ទស្សនា​សួនផ្កា​នៅ រង្វង់​មូល​បន្ទាយស្រី​៕​

ចូលឆ្នាំ​ចិន​២០២១ ភ្ញៀវទេសចរ​ជាង ១១​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ខេត្តសៀមរាប​
ចូលឆ្នាំ​ចិន​២០២១ ភ្ញៀវទេសចរ​ជាង ១១​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ខេត្តសៀមរាប​
ចូលឆ្នាំ​ចិន​២០២១ ភ្ញៀវទេសចរ​ជាង ១១​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ខេត្តសៀមរាប​

PLB Banner on article detail

អត្ថបទពេញនិយម