រាជរដ្ឋាភិបាល ពិចារណា​ទទួលភ្ញៀវ​ទេសច​រ​ចាក់​វ៉ាក់សាំង​រួច មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២១

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 15:53

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា  រាជរដ្ឋាភិបាល កម្ពុជា នឹង​ពិចារណា​ក្នុងការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​១៩​ហើយ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ ស្រប​ពេលដែល​ការគ្រប់គ្រង​សហគមន៍ នៅ​ខេត្តសៀមរាប​-​អង្គរ ស្ថិតក្នុង​ភាពល្អ ប្រសើរ​។​

 

​ឯកឧត្តម ថោង ខុន បានឱ្យដឹង​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ ថា ឯកឧត្តម​បានស្នើ​សុំ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ពិចារណា​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ហើយ មក​ទស្សនា គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ស្រប​ពេលដែល​ការគ្រប់គ្រង​សហគមន៍​នៅ​ខេត្តសៀមរាប​-​អង្គរ​ស្ថិតក្នុង​ភាពល្អប្រសើរ ព្រម​ជាមួយនឹង​ការជំរុញ ដំណើរ​ការចាក់​វ៉ាក់សាំង​បាន​លឿន ជូន​ចំពោះ​មន្ត្រីរាជការ និង​ការជំរុញ ការចាក់​វ៉ាក់សាំង ជូន​ដល់​អ្នក​បម្រើការ​ក្នុង​ឧស្សាហកម្ម ទេសចរណ៍ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ផ្សេងទៀត​។​

រាជរដ្ឋាភិបាល ពិចារណា​ទទួលភ្ញៀវ​ទេសច​រ​ចាក់​វ៉ាក់សាំង​រួច មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២១

PLB Banner on article detail

អត្ថបទពេញនិយម