រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

ថ្ងៃសៅរ៍ 22 មករា 2022, 17:45

​ប៉ៃលិន​៖ នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​តំណាងរាស្ត្រ ព្រមទាំង​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ ត្រៀម​រៀបចំ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ដើម្បី​បើកទទួល​ភ្ញៀវទេសចរ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នា ពេលខាងមុខ​នេះ បន្ទាប់ពី រមណីយដ្ឋាន​នេះ បាន​ផ្អាក​ជា​បណ្តោះអាសន្ន ក្នុងការ​ស្ថាបនា​ផ្លូវ​ឡើង និង​កែលំអរ​បរិស្ថាន​មួយចំនួនធំ ដើម្បី​ជា​សោភ័ណភាព​បន្ថែម ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

 

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការលំបាក និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន​នានា​ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ន​ឋ​នេះ រដ្ឋបាល ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ខេត្ត ជាពិសេស​អភិវឌ្ឍន៍​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍​នានា ឱ្យបាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យបាន​កាន់តែ​ច្រើនឡើង ដែលជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុងការ​ជំរុញ កំណើនសេដ្ឋកិច្ច ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។​

 

​លោកជំទាវ បញ្ជាក់ថា ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័យ​ទេសចរ​ធម្មជាតិ និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព រមណី​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ លោកជំទាវ បាន​ណែនាំ​អោយ​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​រុះរើ​កញ្ចុះ​ដែល​ពុកផុយ​ចេញ និង​ដាក់ជំនួស​ដោយ​កញ្ចុះ​ថ្មី រៀបចំ​ទីសក្ការៈ​គោរពបូជា សួនផ្កា​ចម្រុះ​ព៌​ណ ដែលមាន​រចនាបថ​បែប​ទាក់ទាញ ប្រកបដោយ​សុវត្ថិភាព សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍ ចូលមក​កម្សាន្ត​នៅលើ​ទឹកដី​ដ៏​តូច​ច្រឡឹង​នៃ​ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ​។​

 

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ដែល​មក​កំសាន្ត​តាមរ​ម្មណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​រួមគ្នា​សំអាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម​ឲ្យ​បានល្អ និង​នាំយកទៅ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ជៀសវាង​ការបោះ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភ័ណភាព និង​អនាម័យ​សាធារណៈ​៕​

 

រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
រំលេច​រូបភាព​ថ្មី រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រៀម​ទទួល​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

PLB Banner on article detail

អត្ថបទពេញនិយម