កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​

ថ្ងៃសុក្រ 12 វិច្ឆិកា 2021, 9:12

​ជ្រលង​បុព្វ​តា ឬក៏​គេ​ច្រើន​ហៅថា កសិដ្ឋាន ជ្រលង​បុព្វ​តា មាន​ទីតាំង​ស្ថិតនៅ ភូមិ​អូរ​ដា ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង និង​មាន​ចម្ងាយ​ប្រហែល ~58km ពី​រង្វង់​មូល​លោកតា​ដំបង​ក្រ​ញ៉ូ​ង​។​

 

​ជ្រលង​បុព្វ​តា ស្ថិតនៅក្នុង​ប្រភេទ​៖ កសិដ្ឋាន​ឬ​ចំការ​, ទេសចរណ៍​កែច្នៃ​ឬ​រមណីយដ្ឋាន​កែច្នៃ​។ រីឯ​ចំណុច​សំខាន់ៗ​នៅ ជ្រលង​បុព្វ​តា មានដូចជា​៖ លេង​ទឹក​ឬ​ហែល​ទឹក​, ដើរ​ទស្សនា​កសិដ្ឋាន​, ម្ហូប​, ទស្សនា​ទេសភាព​ព្រៃភ្នំ និង​ចំណុច​ផ្សេងៗ​ទៀត​។​

 

​ជ្រលង​បុព្វ​តា​ជា​កសិដ្ឋាន ហើយ​ជាទី​កន្លែង​សំរាប់​លំហែ​អារ​ម្ម​ណ៏​, បរិភោគ​អាហារ​នៅក្នុង​ចម្ការ​នៅក្រោម​ម្លប់​ដើមឈើ និង​ងូតទឹក​ដ៏​ត្រជាក់​នៅក្នុង​ចម្ការ​ថែមទៀត​ផង​។​

 

​ទោះបីជា​កម្មសិទ្ធិឯកជន​មែន​ក្តី ប៉ុន្តែ​មាន​ភ្ញៀវទេសចរ​ជាច្រើន ជាពិសេស​ភ្ញៀវទេសចរ​ជាតិ ចូលចិត្ត​ទៅ​ទស្សនា​នៅក្នុង​ថ្ងៃ​បុណ្យទាន ឬ​ថ្ងៃ​ចុង​សប្តាហ៍​។​

 

​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​នៅទីនេះ ក៏​អាច​កុម្ម៉ង់​ម្ហូបអាហារ នៅ​កន្លែង​នោះ ឬ​គ្រាន់តែ​ចូល​ទស្សនា​ក៏បាន​ដែរ​។​

កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​
កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​
កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​
កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​
កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​
កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​
កសិដ្ឋានជ្រលង​បុព្វ​តា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម