ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន

ថ្ងៃសៅរ៍ 10 កញ្ញា 2022, 12:7

(ប៉ៃលិន) នៅល្ងាចថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២នេះនៅសាលាខេត្តប៉ៃលិនមានពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តចំនួន៦រូបក្រោម ឯកឧត្តម អ៊ុត សំអន  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ជុំ ទាវ បានស្រីមុំអភិបាលខេត្ត អភិបាលខេត្តប៉ៃលិននិងមន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត អង្គភាពទាំង៣  អភិបាលរង អភិបាល ក្រុង ស្រុក មេឃុំចៅ សង្កាត់ និងសមាជិកសមាជិកានៃអង្គពិធីទាំងមូលផងដែរ។

 

ក្នុងឪកាសនោះលោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត លោកនិងខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្ក្រាបគ្រឿងញាន។

 

លោក អ៊ុ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានេដ្ឋបាលក្រសួងមហាផ្ទៃបានអានអនុក្រិត្យស្តីពីការតែងតាំងមន្ត្រីរាជការដោយសម្រេចតែងតាំង
១-លោក អ៊ុន ប៊ុនលី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត មកពីនាយករដ្ឋបាលខេត្ត
២-លោក រស់ នឿន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ជាអភិបាលរងខេត្ត មកពីនាយករងរដ្ឋបាលខេត្ត
៣លោក សោ សុវណ្ណ ឋានន្តស័ក្តិឧត្តមមន្ត្រីលេខ៦ជាអភិបាលរងខេត្ត មកពីនាយករងរដ្ឋបាលខេត្ត
៤-លោក ងួន លីណា ឋានន្តរស័ក្តិ លេខ៤ជាអភិបាលរងខេត្ត មកពីក្រសួងមហាផ្ទៃ
៥-លោក សុខពិសី ឋានន្តរស័ក្តិ លេខ៣ ជាអភិបាលរងខេត្ត 
៦ -លោក ម៉ើង លីដា ឋានន្តរស័ក្តិថ្នាក់លេខ៣ជាអភិបាលរងខេត្ត មកពីក្រសួងមហាផ្ទៃ

លោក - សុខ ពិសី ជាអភិបាលរងខេត្តថ្មីបានឡើងប្តេជ្ញាចិត្តថា ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងលោកទាំង៦នាក់ជាអភិបាលរងខេត្តប៉ៃលិនទាំង៦នាក់ និងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់។

 

ឯកឧត្តម អ៊ុត សំអន បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ខេត្តឲ្យ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លោកបានជម្រុញដល់អភិបាលរងខេត្តថ្មីទាំង០៦រូប ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថាដើម្បីឲ្យការអនុវត្តន៍ភូមិឃុំមានសុវត្ថិភាពមានប្រសិទ្ធភាពត្រូវមានកិច្ចសហការគ្នាទាំង៥តួអង្គគឺ
ទី១- មេឃុំ ទី២-ស្មៀន ទី៣-នគរបាលប៉ុស្តិ៍រដ្ឋបាលទី៤-មណ្ឌលសុខភាព និងទី៥-គឺមេភូមិ ទាំង៥តួអង្គនេះមានកិច្ចសហការល្អធ្វើឲ្យដំណើរការបំរើសេវាដូចប្រជាពលរដ្ឋបានល្អប្រសើធ្វើឲ្យពលរដ្ឋមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាពិបាល៕

ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន
ប្រកាសអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន

PLB Banner on article detail