កាន់តែស្រស់ស្អាត នៅពេលតែងខ្លួនបែបនេះទៅវត្ត Mai Davikah

ថ្ងៃច័ន្ទ 23 វិច្ឆិកា 2020, 16:8

តារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃមួយរូប ដែលនាងមានទាំងទេពកោសល្យ ហើយក៏រូបសម្រស់ស្រស់ស្អាតផងដែរ។នាងគឺជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់មិនថាក្នុងស្រុកឬក្រៅស្រុក។ នាងប្រឡូកក្នុងរង្វង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយក៏ប្រជាប្រិយភាពរបស់នាងនៅតែខ្លាំងមិនចាញ់តារាជំនាន់ក្រោយនោះទេ។ បន្ថែមពីនេះទៀត Mai គឺជាតារាស្រីមួយរូបដែលនិយមស្ទាយ៍តុបតែងខ្លួនជាមួយនឹងម៉ូតសម្លៀកបំពាក់ប្លែកៗអមជាមួយនឹងភាពស៊ិចស៊ីរបស់នាង 

កាន់តែស្រស់ស្អាត នៅពេលតែងខ្លួនបែបនេះទៅវត្ត Mai Davikah កាន់តែស្រស់ស្អាត នៅពេលតែងខ្លួនបែបនេះទៅវត្ត Mai Davikah កាន់តែស្រស់ស្អាត នៅពេលតែងខ្លួនបែបនេះទៅវត្ត Mai Davikah

ដែលរឹតតែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្ររបស់នាងលង់នឹងសម្រស់របស់នាងទ្វេដង។
នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងបានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកមួយនឹងការតុបតែងខ្លួនក្នុងឈុតបុរាណទៅវត្តដើម្បីធ្វើបុណ្យនៅថ្ងៃកំណើតម្ដាយរបស់នាង ដោយនាងបានស្លៀកសំពត់ពណ៌បៃតងស្រាលលាយជាមួយពណ៌ទឹកប្រាក់សាកសមជាមួយអាវដៃវែងកត្រង់ពណ៌ស មើលទៅពិតជាស្រស់ស្អាត 

កាន់តែស្រស់ស្អាត នៅពេលតែងខ្លួនបែបនេះទៅវត្ត Mai Davikah កាន់តែស្រស់ស្អាត នៅពេលតែងខ្លួនបែបនេះទៅវត្ត Mai Davikah កាន់តែស្រស់ស្អាត នៅពេលតែងខ្លួនបែបនេះទៅវត្ត Mai Davikah

និងសមសួនយ៉ាងខ្លាំងក្នុងមួយឈុតដែលនាងស្លៀកនេះ។ ពេលនាងស្លៀកពាក់ឈុតបុរាណបែបនេះមើលទៅពិតជាស្រស់ស្អាត ទាក់ទាញខ្លាំងមិនធម្មតាឡើយ រហូតដល់អ្នកលេងបណ្ដាញសង្គមជាច្រើនឃើញហើយ នាំគ្នាសរសើរពីនាងគ្រប់ៗគ្នាផងដែរ៕

PLB Banner on article detail