លួច​កាប់បំផ្លាញ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​មច្ឆា​ជាតិ​ជីវចម្រុះ​ខេត្តសៀមរាប​

ថ្ងៃព្រហស្បតិ៍ 17 មិថុនា 2021, 9:7

​ខេត្តសៀមរាប ÷​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច ត្រពាំង​ឆ្តោ ខាងក្រោម ទំនុប ៧៨ ប្រហែល​១០០​ម៉ែត ស្ថិតក្នុង​ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប កំពុង​រង​នូវ​ការ​ឈូសឆាយ និង​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ ពី​សំណាក់​ឈ្មួញ​អ្នកមាន​លុយ​និង​មានអំណាច ។​

​សេចក្ដីរាយការណ៍​មក​ថា ឈ្មួញ​ជនខិលខូច បាន​ឆក់​ឱកាស​ខណៈពេល​អាជ្ញាធរ ក៏ដូចជា​រាជរដ្ឋាភិបាល​កំពុង​មមាញឹក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​គូ 19 ពួកគេ​យក​គ្រឿងចក្រ ចូលទៅ លួច​ឈូសឆាយ​និង​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ដែន​ជា​ជម្រក​មច្ឆា​ជាតិ ពង​កូន​នៅ​រដូវវស្សា នោះ​ជា​សហគមន៍​កែវ​ពណ៌ ជាប់​មាត់បឹង​ទន្លេសាប ឈ្មួញ​ទន្ទ្រាន​អស់​ទំហំ ប្រហែល ១០ ហិកតា ទៅ​១៤​ហិកតា  ដោយ​ពុំមាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះទៅ​ទប់ស្កាត់ និង​បង្ក្រាប​នៅឡើយ​ទេ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ  ដែល​រស់នៅ​ប្រកបមុខរបរ​ធ្វើស្រែ នៅ​ទីនោះ  ពួកគាត់​អះអាងថា សង្កេតឃើញ​ក្រុម​ឈ្មួញ អ្នកមាន​លុយ មានអំណាច​មួយ​ក្តាប់​តូច ដែល​តែងតែ​យក​គ្រឿងចក្រ មក​ឈូសឆាយ ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​នោះ គឺ​កើត​មានតែ​រហូត​មកហើយ ។​

ចំពោះ​ការរំលោភ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន​នោះ ប្រជាពលរដ្ឋ សូម​អំពាវនាវ ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សូមមេត្តា​ជួយ មាន​វិធានការ ការពារ​និង​ទប់ស្កាត់ ទាន់ពេលវេលា ។ ជុំវិញ​រឿងរ៉ាវ ខាងលើនេះ​ផងដែរ អ្នកយកព័ត៌មាន​យើង បាន​ទំនាក់ទំនង​ទៅ​លោក ទា គឹម សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប លោក បាន​ប្រាបថា​លោក អោយ មន្ត្រីក្រោមឱវាទ​របស់​ខ្លួន​ចុះទៅពិនិត្យ និង​វែក​រកមុខ​សញ្ញា​ជន​ដែល​បង្ក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។ ដោយ តាំង ហូ​

PLB Banner on article detail