ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២

ថ្ងៃពុធ 27 តុលា 2021, 9:52

ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត គិត​ត្រឹម​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ ម្សិលមិញ បាន​ជន់​លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦០០ ខ្នង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល និង ខណ្ឌដង្កោ​។ នេះ​បើតាម​របាយការណ៍​បឋម ពី​អាជ្ញាធរ​មូលដ្ឋាន​។​

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត បាន​ជន់​ឡើង​យ៉ាងគំហុក បណ្ដាលឱ្យ​ទឹក​លិច​ហូរ​កាត់​លើ​កំណត់​ផ្លូវ​លេខ ២០ និង លេខ ១០៤ ដែល​តម្រូវឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ចំណុច​រង្វង់​មូល​កួរស្រូវ ដល់​ផ្សារ​កំពង់​ក​ន្តួ​ត​ដើម្បី​ការពារ​ផលប៉ះពាល់​និង​ខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ និង​ដើម្បី​ការពារ​សុវត្ថិភាព​អ្នកធ្វើដំណើរ​។​

 

លោក​បាន​ថ្លែងថា​ក្នុងខណៈ​នេះ ទឹកបាន​ស្រក​ចុះ​បន្តិច​វិញ ប៉ុន្តែ​សមត្ថកិច្ច​យើង​នៅ​មិនទាន់​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ធំៗ​បើក​ឆ្លងកាត់​នោះទេ ព្រោះ​បារម្ភ​ខូចខាត​ផ្លូវ នៅ​ចំណុច​ដែល​ទឹក​កំពុង​ហូរ​កាត់​នេះ​៕​

ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២
ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២
ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២
ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២
ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២
ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២
ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២
ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ប៉ះពាល់​ផ្ទះ​ជាង ៦០០ ខ្នង ក្នុង​ខណ្ឌ​ចំនួន​២

PLB Banner on article detail