ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក

ថ្ងៃព្រហស្បតិ៍ 2 កញ្ញា 2021, 9:21

ខេត្តបាត់ដំបង! បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកជាច្រើនម៉ោងបង្កជាជំនន់ទឹកភ្លៀងហូរលឿនច្រោះដីប៉ះពាល់ដំណាំ ទ្រព្យសម្បត្តិ ផ្លូវថ្នល់ និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក។

 

 

ក្នុងដំណើរចុះពិនិត្យអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះដែរ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកបានគូសបញ្ជាក់ឲ្យដឹងថា÷ បន្ទាប់ពីទឹកភ្លៀងបានបន្តធ្លាក់មួយមេយ៉ាងធំជាច្រើនម៉ោងគ្របដណ្តប់លើតំបន់មួយចំនួន រួមមានស្រុកសំពៅលូន និងស្រុកភ្នំព្រឹក នៃ ខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ ម្សិលមិញនេះ បានបង្កការប៉ះពាល់ខូចខាតយ៉ាងដំណំនូវដំណាំចម្ការជាច្រើនរ៉ៃ រួមទាំងផ្លូវថ្នល់ លំនៅឋាន និងទ្រព្យសម្បត្តិមួយចំនួនទៀតផងដែរ។

 

ឥទ្ធិពលទឹកភ្លៀងនៅព្រលប់ម្សិលមិញនេះបានប៉ះពាល់ និងគំរាមកំហែងខ្លាំងក្នុងភូមិសាស្ត្រឃុំសរុបចំនួន ០៥ ក្នុងស្រុកជាប់ព្រំដែន មានស្រុកសំពៅលូន និង ស្រុកភ្នំព្រឹក ភាគខាងលិចនៃខេត្តបាត់ដំបង។ ហើយឃុំចំនួន ០៥ ខាងលើដែលរងការខូចខាតមាន ឃុំសំពៅលូន ប៉ះពាល់ចម្ការដំឡូងមី របស់ប្រជាកសិករអស់ចំនួន ០២ រ៉ៃ និងចម្ការដំណាំពោតក្រហមខូចខាតអស់ចំនួន ០២ រ៉ៃ ចំពោះឃុំសន្តិភាព ទឹកបានហូរច្រោះ និងហូរបុកយ៉ាងគំហុកបណ្តាលឲ្យខូចខាតរបងវត្តអូរជុំឧត្តមសាមគ្គី អស់ប្រវែង ៣០ ម៉ែត្រ បានដួលរលំទាំងស្រុង គិតជាថវិកាសរុបប្រមាណ ៦ពាន់ដុល្លារអាមេរិក ដោយឡែកក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹកបង្កការប៉ះពាល់ផ្លូវថ្នល់ លំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងឃុំចំនួន ០៣ មានឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ។

 

អំណាចទឹកភ្លៀងដែលគ្របដណ្តប់យ៉ាងខ្លាំងនេះដែរក៏បានបង្កការប៉ះពាល់ដល់បណ្តាស្រុកមួយចំនួនទៀតឋិតនៅព្រំប្រទល់ជាប់គ្នាដូចជាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាដើម៕

ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក
ភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យទឹកហូរច្រោះប៉ះពាល់ដំណាំ លំនៅស្ថានពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក

PLB Banner on article detail