ស្ងាត់ៗ ប្រទេស​ឡាវ ឆ្លង​កូ​វីដ​១៩ ជាង​៣០០​នាក់​

ថ្ងៃច័ន្ទ 26 មេសា 2021, 9:4

​អាជ្ញាធរ​ឡាវ កាលពី​ថ្ងៃទី​២៥ មេសា ២០២១​នេះ បានប្រកាស​ពី​ការឆ្លង​កូ​វីដ​១៩ ចំនួន​៧៦​នាក់​ទៀត កើន​ដល់ ៣២៣​នាក់​ហើយ​។​

 

​ជាការ​ឆ្លង​ច្រើន​ខ្លាំងក្លា ៣​ថ្ងៃ​ជាប់ៗ​គ្នា ក្នុងប្រទេស​ឡាវ បន្ទាប់ពី​ស្ងប់ស្ងាត់ ជា​យូរ​មកហើយ​នោះ​។ ម្សិលមិញ ឡាវ​ប្រកាស​ពី​ការឆ្លង​៨៨​នាក់ កាលពី​ថ្ងៃទី​២៣ ប្រកាស​ឆ្លង​ជាង​៦០​នាក់​។ យ៉ាណា​ក៏ដោយ ឡាវ​ពុំទាន់​មនុស្ស​ស្លាប់​ដោយសារ​កូ​វីដ​១៩​នៅឡើយ​ទេ​។​

 

​ប្រភព​បញ្ជាក់ថា ករណី​ឆ្លង​ថ្មីៗ ភាគច្រើន​ក្នុង​រដ្ឋធានី​វៀង​ចន្ទ ដោយ​របាយការណ៍​ថ្ងៃនេះ​បញ្ជាក់ថា ក្នង​ចំណោម​៧៦​នាក់ វៀង​ចន្ទ​មាន​៦០​ករណី​ហើយ​៕​

ស្ងាត់ៗ ប្រទេស​ឡាវ ឆ្លង​កូ​វីដ​១៩ ជាង​៣០០​នាក់​
ស្ងាត់ៗ ប្រទេស​ឡាវ ឆ្លង​កូ​វីដ​១៩ ជាង​៣០០​នាក់​
ស្ងាត់ៗ ប្រទេស​ឡាវ ឆ្លង​កូ​វីដ​១៩ ជាង​៣០០​នាក់​
ស្ងាត់ៗ ប្រទេស​ឡាវ ឆ្លង​កូ​វីដ​១៩ ជាង​៣០០​នាក់​

PLB Banner on article detail