កម្ពុជា-ឡាវ ដកទ័ពចេញពីចំណុចប្រឈម

ថ្ងៃសៅរ៍ 24 សីហា 2019, 14:38

(ភ្នំពេញ)៖ ទ័ពកម្ពុជា និងឡាវ បានដកខ្លួនចេញពីចំណុចមុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទីដែលមានការប្រឈមគ្នាហើយ នាព្រឹកថ្ងៃទី២៤ សីហា នេះ ។ ការដកខ្លួនចេញ បន្ទាប់ពីមានការសម្របសម្រួលតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា កាលពីព្រឹកមិញ វេលាម៉ោង៩ សម្ដេចបានជួបផ្ទាល់តាមទូរសព្ទ ជាមួយនាយករដ្ឋមន្ត្រី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឱ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទាំង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា។

បើតាមសម្ដេចនាយករដ្ឋមន្ត្រីថា បញ្ហាបានកើតឡើង បន្ទាប់ពីពលរដេ្ឋខ្មែរ ចូលទៅបង្កបង្កើនផលនៅលើផ្ទៃដីដែលមានទំនាស់រវាងប្រទេសទាំងពីរ។ តែយ៉ាងណាក៏ដោយសម្ដេចថា ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាបន្ថែម ទៅលើបញ្ហាព្រំដែនដែលនៅសេសសល់៕

កម្ពុជា-ឡាវ ដកទ័ពចេញពីចំណុចប្រឈម កម្ពុជា-ឡាវ ដកទ័ពចេញពីចំណុចប្រឈម កម្ពុជា-ឡាវ ដកទ័ពចេញពីចំណុចប្រឈម
PLB Banner on article detail

អត្ថបទពេញនិយម