រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ ​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​ឡាវ​ថ្ងៃស្អែក​ ​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​

ថ្ងៃពុធ 4 កញ្ញា 2019, 14:50

​(​ភ្នំពេញ​)​ ​៖​ ​លោក​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​រយៈពេល២ថ្ងៃ​ ​ដោយ​ផ្តើម​នៅ​ថ្ងៃទី៥​ ​ខែកញ្ញា​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​គឺ​មាន​គោលបំណង​ពង្រឹង​ ​និង​ពង្រីក​វិសាលភាព​ ​និង​ជម្រៅ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​រួម​ទាំង​បញ្ហា​ព្រំដែន​ ​នៃ​ប្រទេស​ទាំងពីរ​ ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​វេទិកា​តំបន់​ ​និង​អន្តរជាតិ​នានា​ ​ដែល​មានផល​ប្រយោជន៍​រួមគ្នា​ផង​ដែរ​៕​

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ ​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​ឡាវ​ថ្ងៃស្អែក​ ​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​
PLB Banner on article detail

អត្ថបទពេញនិយម