ពលរដ្ឋរិះគន់ទៅលើម្ចាស់គ្រប់គ្រង(អប្សរាផ្សារលើ)យកបារ៉ាស់បិទផ្លូវសាធារណៈទុកសំរាប់លក់ដូរ

ថ្ងៃច័ន្ទ 9 វិច្ឆិកា 2020, 20:42

   ខេត្តបាត់ដំបង! ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើម្ចាស់គ្រប់គ្រង( អប្សរាផ្សារលើ )ថាបានយកបារ៉ាស់បិទផ្លូវសាធារណ:ដើម្បីយកកន្លែងលក់ដូរធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍ផងដែរ។

បើយោងតាមការរិះគន់តាមបណ្តាញសង្គមបានអោយដឹងថា  អ្វីៗទាំងអស់នេះទាក់ទងនឹងផលប្រយោជន៍បុគ្គលដែលជាម្ចាស់ផ្សារតែម្តង ផ្លូវអោយតែនៅជាប់ផ្សារតែងតែមានការរំលោភបំពានដោយម្ចាស់ផ្សារនិងអាជីវករលក់ដូរ កញ្ជើ ល្អី តែម្តងដែលបង្កអោយមានការកកស្ទះក្នុងការធ្វើដំណើរសឹងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ដោយគ្មានអាជ្ញាធរមូលដ្ឋាន សង្កាត់ និងមន្ត្រីពាក់ព័ន្ធណាមួយចាប់់អារម្មណ៍នោះឡើយ។

ដែលទីតាំងដាក់បារ៉ាស់បិទផ្លូវទីសាធារណៈដើម្បីយកធ្វើកន្លែងលក់ដូរខាងលើនេះ គឺនៅតាមបណ្តោយផ្លូវស្ទឹងសង្កែ ខាងមុខផ្សារ( អប្សរាផ្សារលើ)ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលទីតាំងខាងលើនេះតែងតែដាក់បារ៉ាស់បិទស្ទើររៀងរាល់ថ្ងៃធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សណ្តាប់ធ្នាប់បង្ករអោយមានការកកស្ទះពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ផងដែរ ។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើនេះដែរ លោក សេង សិរីរតន: ជាអ្នកគ្រប់គ្រង(អប្សរាផ្សារលើ) បានអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការដែលដាក់បារ៉ាស់បិទផ្លូវនេះគោលបំណងមិនអោយឡានឆ្លងការដោយសារផ្លូវនៅចំណុចនោះជិតបាក់ ហើយការដែលអាជីវករលក់ដូរនៅសងខាងផ្លូវ បើយើងមិនដាក់បារ៉ាស់ ក៏ពួកគាត់នៅតែលក់ដែរ ហើយពេលដាក់លោកក៏បានរាយការណ៍ទៅខាងក្រុងដែរ និងមួយវិញទៀតលោកមិនចង់ដាក់ប៉ុន្មានទេ បើកាលណាមិនដាក់ឡានបើកឆ្លងកាត់យូរទៅវាធ្វើអោយផ្លូវកាន់តែបាក់ច្រើនឡើង។

ដោយឡែកលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការដាក់បារ៉ាស់នេះ លោកថាខ្លាចបាក់ចូលស្ទឹង កាលណាគេមិនបិទពេលធ្លាក់ចូលស្ទឹងថាគេមិនមានវិធានការ ចំពោះពលរដ្ឋអ្នកលក់ដូរនៅតែបន្តលក់លើផ្លូវដោយសារគាត់មិនចូលរួម គាត់នៅតែមិនខ្លាចអំពីគ្រោះថ្នាក់ខ្លួនគាត់  ហើយការដាក់បារ៉ាស់បិទផ្លូវមិនអោយឡានឆ្លងកាត់នេះជាជំហានទី០១ រីឯជំហានទី០២គឺរៀបចំអោយពួកគាត់ចូលលក់នៅក្នុងផ្សារវិញ។សាលី

ពលរដ្ឋរិះគន់ទៅលើម្ចាស់គ្រប់គ្រង(អប្សរាផ្សារលើ)យកបារ៉ាស់បិទផ្លូវសាធារណៈទុកសំរាប់លក់ដូរ
ពលរដ្ឋរិះគន់ទៅលើម្ចាស់គ្រប់គ្រង(អប្សរាផ្សារលើ)យកបារ៉ាស់បិទផ្លូវសាធារណៈទុកសំរាប់លក់ដូរ
ពលរដ្ឋរិះគន់ទៅលើម្ចាស់គ្រប់គ្រង(អប្សរាផ្សារលើ)យកបារ៉ាស់បិទផ្លូវសាធារណៈទុកសំរាប់លក់ដូរ

PLB Banner on article detail