រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ទូត​កូរ៉េ​ជួយ​ជំរុញ​វិនិយោគិន លើ​វិស័យ​កែច្នៃ​កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​រថយន្ត​

ថ្ងៃពុធ 8 កក្កដា 2020, 8:55

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ម្សិលមិញ បានស្នើ​សុំ​កូរ៉េ ជួយ​ផ្សព្វផ្សាយ​បរិយាកាស​វិនិយោគ​ដ៏​ល្អ​របស់​កម្ពុជា ទៅដល់​វិស័យ​ឯកជន​កូរ៉េ ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម ជាពិសេស​វិស័យ​កែច្នៃ​កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​រថយន្ត​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ចា​ក់ថា ការស្នើសុំ​នេះ​គឺ​ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក ក៏ដូចជា​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​វិស័យ​ដែល​សាធារណរដ្ឋ​កូរ៉េ​មាន​សក្ដានុពល​ខ្ពស់​។​

 

​ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​បញ្ជាក់​អំពី​សារៈ​សំខាន់ នៃ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​កូរ៉េ ទាំង​ផ្នែក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​នយោបាយ ដែល​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ រហូត​ឈានដល់​ការប្រកាស​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ទូត​កូរ៉េ​ជួយ​ជំរុញ​វិនិយោគិន លើ​វិស័យ​កែច្នៃ​កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​រថយន្ត​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ទូត​កូរ៉េ​ជួយ​ជំរុញ​វិនិយោគិន លើ​វិស័យ​កែច្នៃ​កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​រថយន្ត​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ទូត​កូរ៉េ​ជួយ​ជំរុញ​វិនិយោគិន លើ​វិស័យ​កែច្នៃ​កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​រថយន្ត​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ទូត​កូរ៉េ​ជួយ​ជំរុញ​វិនិយោគិន លើ​វិស័យ​កែច្នៃ​កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​រថយន្ត​

PLB Banner on article detail