កម្ពុជា-វៀតណាម សន្យាជំរុញពាណិជ្ជកម្ម ឲ្យដល់៥ពាន់លានដុល្លារ ឆ្នាំ ២០២០

ថ្ងៃសុក្រ 23 សីហា 2019, 17:59

(ភ្នំពេញ)៖​ កម្ពុជា-វៀតណាម​ បានឯកភាពគ្នា ថា នឹងជម្រុញពាណិជ្ជទ្វេភាគី ឲ្យដល់៥ពាន់លានដុល្លារ នាឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២៣ សីហា នេះ។

សេចក្ដីប្រកាសព័ត៌មាននោះថា នេះជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាមលើកទី១៧ (17th JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ នៅភ្នំពេញ ដែលមានការចូលរួមពី៖

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ភាគីទាំងពីរបានបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ភាគីកម្ពុជា-វៀតណាម បានឯកភាពថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ អាចនឹងសម្រេចបានចំនួន៥ប៊ីលានដុល្លារអាមេរិក (៥ពាន់លានដុល្លារ) នៅឆ្នាំ២០២០ ហើយដែលអាចកើនលើស គោលដៅដែលបានរំពឹងទុក។

សូមបញ្ជាក់ថា ៥ខែដំបូង ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា-វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង២,៣០០លានដុល្លារអាមេរិក ខណៈដែល ៥ខែដំបូងឆ្នាំ២០១៨ មានតែប្រមាណ ២,០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺមានការកើនឡើងប្រមាណ ៣០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ របស់គយវៀតណាម៕

កម្ពុជា-វៀតណាម សន្យាជំរុញពាណិជ្ជកម្ម ឲ្យដល់៥ពាន់លានដុល្លារ ឆ្នាំ ២០២០ កម្ពុជា-វៀតណាម សន្យាជំរុញពាណិជ្ជកម្ម ឲ្យដល់៥ពាន់លានដុល្លារ ឆ្នាំ ២០២០ កម្ពុជា-វៀតណាម សន្យាជំរុញពាណិជ្ជកម្ម ឲ្យដល់៥ពាន់លានដុល្លារ ឆ្នាំ ២០២០ កម្ពុជា-វៀតណាម សន្យាជំរុញពាណិជ្ជកម្ម ឲ្យដល់៥ពាន់លានដុល្លារ ឆ្នាំ ២០២០ កម្ពុជា-វៀតណាម សន្យាជំរុញពាណិជ្ជកម្ម ឲ្យដល់៥ពាន់លានដុល្លារ ឆ្នាំ ២០២០
PLB Banner on article detail

អត្ថបទពេញនិយម