៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​

ថ្ងៃអង្គារ 25 សីហា 2020, 12:30

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា គិត​ក្នុង​រយៈពេល​៦ ខែ ឆ្នាំ​២០២០ នេះ កម្ពុជា​ទទួលបាន​ទឹកប្រាក់​ប្រមាណ​ជាង ១,៣ ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ទីផ្សារ​អន្តរជាតិ​។

 

​របាយការណ៍​ឱ្យដឹងទៀតថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ទៅ​ក្រៅប្រទេស​ក្នុងតម្លៃ​សរុប ១,៣១៤ លាន​ដុល្លារ ស្មើនឹង​ទម្ងន់​សរុប ៣៦,៨០៣ គីឡូក្រាម ឬ ២៥,៥៦៣ គ្រឿង​។​

 

​ទន្ទឹមគ្នានេះ​ក្នុង​រយៈពេល ៦ ខែ ឆ្នាំនេះ កម្ពុជា​ក៏បាន​នាំចូល​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ពី​បរទេស​ក្នុងតម្លៃ​ប្រមាណ ៣៨៣,៣២ លាន​ដុល្លារ​ស្មើ ២៨ ៨៤៤ គីឡូក្រាម ឬ ៦៤០ ២២២ គ្រឿង​។ ចំណែក​ក្នុង​ឆ្នាំ ២០១៩ ទាំងមូល ការ​នាំចូល​មានតម្លៃ​សរុប ១៤៩,៥៧ លាន​ដុល្លារ ស្មើនឹង​ទម្ងន់ ៥៧ ៦៣២ គីឡូក្រាម ឬ ១ ០៤៣ ៧២៧ គ្រឿង​៕

៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​
៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​
៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​
៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​
៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​
៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​
៦​ខែ​នេះ កម្ពុជា​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង ទៅ​ក្រៅប្រទេស ជាង​៣​ម៉ឺន​គីឡូក្រាម​

PLB Banner on article detail