រដូវ​កាល​អំបិល​ជិត​បិទ​បញ្ចប់ កសិករ​រូតរះ​ប្រមូល​ផល​បាន​ជាង​៨​ម៉ឺន​តោន​

ថ្ងៃអង្គារ 9 មិថុនា 2020, 9:20

​ប្រជាកសិករ​កំពុង​មមាញឹក​ប្រមូល​ផល​អំបិល ខណៈ​រដូវ​កាល​ប្រមូល​ផល​ជិត​បិទ​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែមិថុនា​នេះ ដើម្បី​បំពេញ​តម្រូវ​ទីផ្សារ​។​

 

​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​ផលិត​អំបិល​ខេត្តកំពត បាន​មានប្រសាសន៍ប្រាប់​វិទ្យុជាតិ​កម្ពុជា​ឲ្យ​ដឹងថា ការផលិត​អំបិល​ក្នុង​ឆ្នាំ​២០២០​នេះ នៅក្នុង​ខេត្តកំពត មានការ​កើនឡើង​ជាង​ឆ្នាំទៅ ដោយសារ​តែមាន​ពលក​ម្ម​គ្រប់គ្រាន់ ព្រមទាំង​អាកាសធាតុ​ក៍​អំណោយផល​ល្អ​។​

 

​លោក​បន្តថា ការផលិត​អំបិល អាច​ទទួលបាន​ផល​ប្រហែល​៨​ម៉ឺន​តោន លើ​ផ្ទៃដី​ជាង​៤០០០​ហិច​តា ដែលមាន​ក្រុម​ផលិត​អំបិល​ចំនួន​២០០​ក្រុមសាមគ្គី​។​

 

​លោក​បញ្ជាក់ថា ឆ្នាំនេះ​ការផលិត​អំបិល​របស់​ប្រជាកសិករ​ទទួលបាន​ផល​ល្អ ដូច្នេះ​គឺអាច​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​។​

 

​សូមបញ្ជាក់ថា កម្ពុជា​ត្រូវការ​អំបិល​ប្រមាណ​១០​ម៉ឺន​តោន​សម្រាប់​ប្រើប្រាស់ ក្នុង​មួយឆ្នាំៗ​។ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ កម្ពុជា​បាន​នាំ​អំបិល​ចូល​ពី​បរទេស​ប្រមាណ ៥​ម៉ឺន​តោន ដើម្បី​បំពេញបន្ថែម​តម្រូវការ​ក្នុងស្រុក៕

រដូវ​កាល​អំបិល​ជិត​បិទ​បញ្ចប់ កសិករ​រូតរះ​ប្រមូល​ផល​បាន​ជាង​៨​ម៉ឺន​តោន​
រដូវ​កាល​អំបិល​ជិត​បិទ​បញ្ចប់ កសិករ​រូតរះ​ប្រមូល​ផល​បាន​ជាង​៨​ម៉ឺន​តោន​
រដូវ​កាល​អំបិល​ជិត​បិទ​បញ្ចប់ កសិករ​រូតរះ​ប្រមូល​ផល​បាន​ជាង​៨​ម៉ឺន​តោន​

PLB Banner on article detail

អត្ថបទពេញនិយម