វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅស្រុកពញាក្រែក

ថ្ងៃពុធ 16 វិច្ឆិកា 2022, 10:23

(ត្បូងឃ្មុំ)ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នៅស្រុកពញាក្រែក ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ នៅបរិវេណវត្តសុវណ្ណរាម (ហៅវត្តក្រែក) ស្ថិតនៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត លោក-លោកស្រី ជាប្រធាន / អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីសង្គមស៊ីវិល វិស័យឯកជន និងតំណាងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជាច្រើននាក់ផងដែរ ។

ប្រសាសន៍បើកនា ឳកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រាបជូនអង្គវេទិកាពីសារៈសំខាន់នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីបង្កើតវប្បធម៌ពិភក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យតាមរយះការផ្តល់ព័ត៌មានអំពីសមិទ្ធផលនិងបញ្ហាប្រឈម អនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប ទៅកាន់ប្រជាពលរដ្ឋនូវតម្រូវការនានានៅមូលដ្ឋានទាំង ប្រសិទ្ធភាពសេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ។      

ក្រោយពីបានពិភាក្សា យ៉ាងផុសផុល ជាលទ្ធផលបានរកឃើញនូវបញ្ហាប្រឈមជាអាទិភាពសំខាន់សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោយស្រាយ និងបន្តអនុវត្ត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមក្រុងស្រុក និងឃុំ សង្កាត់ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ  និងអង្កការសង្គមស៊ីវិល លើការអភិវឌ្ឍក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៕

PLB Banner on article detail