ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ថ្ងៃអង្គារ 7 កុម្ភៈ 2023, 11:19

(ត្បូងឃ្មុំ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មាធិការថ្នាក់កណ្តាលស.ស.យ.ក និងឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមជាមួយឯកឧត្តម លោកជំទាវលោកលោកស្រីសមាជិកសមាជិការចំនួន៥០០នាក់។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើរាយការណ៍សកម្មភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនៅក្នុងឆ្នាំ២០២២កន្លងទៅ និងលើកផែនការទិសដៅសំខាន់ៗសម្រាប់អនុវត្តន៍បន្តនាឆ្នាំ២០២៣នេះ។

លោក ម៉ៅ ឌុង បានគូសបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍កាលពីឆ្នាំ២០២២ កន្លងទៅ បានធ្វើឲ្យមានការរាំងស្ទះ ឬពន្យានូវកិច្ចការងារមួយចំនួន ក៏ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រេចបាននូវកិច្ចការដែលបានដាក់ចេញ និងបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសសម្រាប់ឆ្នាំ២០២២ នឹងបន្តបេសកម្មរបស់ខ្លួនលើគ្រប់វិស័យ ចូលរួមជួយការងារសង្គមឲ្យកាន់តែទ្វេឡើងបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ស.ស.យ.ក ទូទាំងខេត្តត្បូងឃ្មុំ សម្រេចបាន និងទិសដៅការងារបន្ត។ ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ ក៏បានលើកឡើងនូវសារៈសំខាន់នៃសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលនាំឱ្យយុវជនទទួលបានឱកាសជាច្រើនក្នុងការអភិវឌ្ឍខ្លួន និងសង្គមជាតិ។

បន្ថែមពីនេះ លោកក៏បានផ្ដល់ជាអនុសាសន៍ណែនាំឲ្យ សមាជិក សមាជិកា ខិតខំបន្ដពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកការអភិវឌ្ឍធនធានមនុស្សទាំងចំណេះដឹង និងជំនាញដល់យុវជនជំនាន់ក្រោយ។
គណៈអធិបតីបានផ្តល់លិខិតសរសើរដល់សប្បុរសជន ដែលបានចូលរួមជួយឧបត្តម្ភថវិកា សម្ភាៈ ជួយទ្រទ្រង់បេសកម្មការងារ និង ស.ស.យ.ក ក្រុង-ស្រុក ដែលខិតខំក្នុងសកម្មភពការងារនៅតាមមូលដ្ឋាន ក៏ដូចជាថតរូបអនុស្សាវរីយ៍ ជាមួយសមាជិកសមាជិកាទាំងអស់ផងដែរ៕

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

PLB Banner on article detail