សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង

ថ្ងៃព្រហស្បតិ៍ 5 មករា 2023, 12:49

(ត្បូងឃ្មុំ)នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលកសាងសួនច្បារនៅខាងមុងវត្តវិហារទទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ។



ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា បន្ទាប់ពីពិភពលោក និងប្រទេសជាតិយើង រួមទាំងខេត្តទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទទួលរងឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩នោះរួចមក ដល់ពេលដែលយើងត្រូវបន្តចាប់ដៃគ្នា អភិវឌ្ឍន៍ខេត្ត ឱ្យមានភាពស្រស់បំព្រង និងរីកចម្រើនបន្ថែមទៀតហើយ។



ជាក់ស្តែងកន្លែងធ្វើសួននេះដែលអតីតជាកន្លែងបូជាសព និងផ្នែកខ្លះបានក្លាយទៅជាកន្លែងចាក់សំរាមទៅហើយវាពិតជាប៉ះពាល់ដល់សោភ័ភាពក្រុងឯកឧត្ដមបណ្ឌិតបានបន្ថែមថា សួនច្បារនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ក្រុងសួង ខេត្តត្បូងឃ្មុំ បានមួយកម្រិតផងដែរ។



អ្វីៗទាំងនេះយើងធ្វើបាន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៃយើង៕

សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង
សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង
សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង
សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង
សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង
សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង
សួនច្បារថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងសួង

PLB Banner on article detail