អភិបាលខេត្តត្បូងឃ្មុំប្រគល់កុំព្យូទ័រថវិការអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ២៩គ្រឿង

ថ្ងៃពុធ 4 មករា 2023, 13:45

(ត្បូងឃ្មុំ)៖ នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតី ក្នុងពិធីសណេះសំណាល់ជាមួយសិស្សប្រឡងជាប់និទ្ទេសA ឆ្នាំសិក្សាថ្មី ២០២២ និងប្រគល់កុំព្យូទ័រ នៅសាលប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៦៥នាក់ ។

 

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំបាននាំមកនៅការសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី រួមនិងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគិតគូរយកចិត្តទុក្ខដាក់ចំពោះក្មួយៗចៅៗ គ្រប់កាលទេស។

 

ឯកឧត្ដមបណ្ឌិតមានប្រសាសន៍ ឪពុកម្ដាយលោកគ្រូអ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាមគ្គុទេស ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។ ក្មួយៗទាំងអស់គ្នា សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ចូលរួមឱ្យបានសស្រាក់សស្រាំ ក្នុងអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

 

ឯកឧត្តមបណ្ឌិតបន្តថា ក្មួយៗបន្ទាបពីការសិក្សាត្រូវចេះអណាម័យខ្លួនប្រាណ លេងកីឡា ជួយធ្វើការងារសង្គមដើម្បីជួយប្រទេសជាតិយើង និងថែរក្សាសុខសន្តិភាពដែលថ្នាក់ដឹកនាំខំយកសាច់ស្រស់ឈាមស្រស់នាំមកនៅសន្តិភាពរហូតមកដល់ពេលនេះ។

ឯកឧត្ដមបណ្ឌិត បាននាំមកនៅកុំព្យូទ័រយួរដៃចំនួន២៩គ្រឿង និងថវិការមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត គិតគូរពីការសិក្សារបស់ក្មួយៗណាស់៕

អភិបាលខេត្តត្បូងឃ្មុំប្រគល់កុំព្យូទ័រថវិការអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ២៩គ្រឿង
អភិបាលខេត្តត្បូងឃ្មុំប្រគល់កុំព្យូទ័រថវិការអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ២៩គ្រឿង
អភិបាលខេត្តត្បូងឃ្មុំប្រគល់កុំព្យូទ័រថវិការអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ២៩គ្រឿង
អភិបាលខេត្តត្បូងឃ្មុំប្រគល់កុំព្យូទ័រថវិការអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ២៩គ្រឿង
អភិបាលខេត្តត្បូងឃ្មុំប្រគល់កុំព្យូទ័រថវិការអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ២៩គ្រឿង
អភិបាលខេត្តត្បូងឃ្មុំប្រគល់កុំព្យូទ័រថវិការអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ២៩គ្រឿង

PLB Banner on article detail