ពិធីប្រកាសចូលកាន់តំណែងប្រធានការិយាល័យប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ

ថ្ងៃព្រហស្បតិ៍ 12 មករា 2023, 10:57

(ត្បូងឃ្មុំ)នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេងប្រធានក្រុមប្រឹក្សារខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន ការិយាល័យប្រជាពលរដ្ឋ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ទីរជុំវិញខេត្តជាច្រើនរូប ។ 

ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៍ថា លោក សាំង សែនប្រធានការិយាលប្រជាពលរដ្ឋដែលបានប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវ ខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ ប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធារណៈ និងការអនុវត្ត គោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានជំរុញដល់មន្រ្តី ទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនិង តួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អ បំពេញភារកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិ យុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ យកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្ត តួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព៕

PLB Banner on article detail