អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 

ថ្ងៃពុធ 4 មករា 2023, 13:43

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែន សួង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង៤,៥០០នាក់ ។

 

ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២២‑២០២៣  នេះទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណបានលើកឡើង នូវចំណុចសំខាន់ៗមួយចំនួននៅអនុសាសាន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖

ទី១-មន្ទីរអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នូវទស្សនទានគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ដោយត្រូវធានាផ្ដល់សេវាអប់រំដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប។ 

 

ទី២-ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្កិសិទ្ធ នៃការដឹកនាំ និងគ្រប់គ្រងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។ 

 

ទី៣-លោកគ្រូអ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទេស ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។

 

ទី៤-ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ចូលរួមឱ្យបានសស្រាក់សស្រាំ ក្នុងអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ 

 

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា បវេសនកាល សម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ជាពេលវេលាដ៏សំខាន់សម្រាប់ក្មួយៗសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នូវអនាម័យជាប្រចាំឱ្យបានខ្ជាប់ខ្ជួនបំផុតនេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេសមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា បានគិតគូរចំពោះចៅៗ ក្មួយៗទាំងអស់គ្នា។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ថម្ភដល់កម្មវិធី ថវិកាចំនួន សម្រាប់លោកគ្រូ ព្រមទាំងមានជូនកាដូ បាច់ផ្កា និងលិខិតសរសើរ ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំដែលចូលនិវត្តន៍ផងដែរ៕

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅវិទ្យាល័យ ហ៊ុន សែនសួង ក្រុងសួង 

PLB Banner on article detail

អត្ថបទពេញនិយម