ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងមន្ទីរពេទ្យទន្តសាស្ត្ររំចង់។

ថ្ងៃអាទិត្យ 21 សីហា 2022, 13:20

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២  ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សារខេត្តត្បូងឃ្មុំ ឯកឧត្តបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងមន្ទីរពេទ្យទន្ត សាស្ត្ររំចង់ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យរំចង់ ឯកឧត្ដមបណ្ឌិត បាននាំ មកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ គោរព ស្រលាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង      សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួម និង ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីន នគរូបនីយកម្ម និងសំណង់  ជូនចំពោះ ក្រុមគ្រូពេទ្យរំចង់  និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់សម្តេចតេជោ ឱ្យបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព  ដែលជាការបានមើលឃើញអំពើល្អ  និងគាំទ្រគោលនយោបាយដឹកនាំ របស់សម្តេចតេជោ  ដែលនាំមកនូវសន្តិភាព  និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជានិច្ចកាល សម្តេចទាំងទ្វេរ  តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា  និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ  សំដៅធ្វើយ៉ាងណាឱ្យពួកគេមានសេចក្តីសុខ  សុភមង្គល  រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ  និងបានជួយលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ផងដែរ។

ឯកឧត្ដម បានបញ្ជាក់ថា ក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩នោះ សម្តេចតេជោ  បានពុះពារខិតខំគ្រប់បែបយ៉ាង  ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ក្នុងពេលដែលប្រជាពលរដ្ឋ មាន ការ ភិតភ័យ តក់ស្លុត ជាទីបំផុត រហូតមកដល់ពេលនេះ ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ ធ្វើឱ្យប្រជាពលរដ្ឋលែងមានការភិតភ័យ ហើយ ជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង ហើយសេដ្ឋកិច្ចជាតិ  ក៏បានបើកដំណើរការជាប្រក្រតីឡើងវិញ។

ឯកឧត្ដម បានកោតសរសើរ  និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរំចង់  ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តជួយពិនិត្យពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ  ដែលជាសកម្មភាពមនុស្សធម៌ ហើយថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងមន្ទីរពេទ្យទន្តសាស្ត្ររំចង់។

ក្នុងពេលនោះដែលឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា បានគិតគូរដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដូចជានៅស្រុកកូ្រចឆ្មារជាដើមឯឧត្តមឧបនាយរដ្ឋមន្រ្តីបានសាងសងមន្ទីរបង្អែកស្រុកធំមិនចាញ់មន្ទីរខេត្តនោះទេដែលចំណាចថវិកាអស់ជាច្រើន អគារថ្មីៗមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមាន លក្ខណៈ ទំនើបថ្មី និងធំទូលាយ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតាមរយៈឯកឧត្ដម ហើយពេលនេះ អគារថ្មីមួយទៀត កំពុងដំណើរការ សាងសង់ បន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ៕

PLB Banner on article detail