អភិបាលក្រុង​បាត់ដំបង ថ្លែងថា​៖ ការចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅលើ​ជួយ​សុខភាព​

ថ្ងៃអង្គារ 3 ឧសភា 2022, 15:46

​ខេត្តបាត់ដំបង​! លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង ការចាក់​វ៉ាក់សាំង​ធ្វើអោយ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅ​ទៅលើ​ជួយ​សុខភាព មិន​ដូច​ការលើកឡើង​ចំពោះ​អ្នកខ្លះ​បំផុស​ចលនា​ថា អ្នក​ទឹកនោមផ្អែម​ចាក់​មិនកើត ឬ​ឈឺ​នេះ​ឈឺ​នោះ​ចាក់​មិនកើត​នោះទេ ផ្ទុយទៅវិញ​ចំពោះ​បងប្អូន​ដែលមាន​សុខភាព​ខ្សោយ​នៅពេលដែល​បាន​ចាក់​វា​បែ​ជា​អាចជួយ​ការពារ​នូវ​ជំងឺ​បាន​ផងដែរ​។​

 

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ប្រគេន​ដល់​ព្រះសង្ឃ ដូនជី តាជី និង​ពុទ្ធបរិស័ទ​នៅក្នុង​បរិវេណ​វត្ត​ដំរី​ស ស្ថិតក្នុង​ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២​នេះដែរ លោក​អភិបាលក្រុង​ក៏​សូម​ធ្វើការ​ប្រគេន​ដល់​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ​ដែល​មិនទាន់បាន​និមន្ត​មកចាក់ ឬក៏​មិនទាន់​គ្រប់​កាលកំណត់​រយៈពេល​ដែល​បាន​ចាក់​ដូ​ស​ទី​១, ទី​២ ,​ទី​៣ ហើយ​នេះ ក៏​សូមមេត្តា​មើល​ប័ណ្ណ បើ​បាន​ចាក់​រយៈ​៤​ខែ​ហើយ សូម​និមន្ត​ទៅ​ចាក់​នៅតាម​មណ្ឌល​ដែល​ក្រុមគ្រូពេទ្យ​បានរៀបចំ ហើយក៏​សូម​ជំរាបជូន​ដល់​អស់លោក លោកស្រី ជា​មន្ត្រីរាជការ បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ទាំងអស់​សូម​នាំ​កូន នាំ​ចៅ នាំ​ប្តី​ប្រពន្ធ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ទៅតាម​ការកំណត់​របស់​ក្រុមគ្រូពេទ្យ​។​

 

​លោក​បាន​បន្តថា ចំពោះ​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ហើយ យើង​ឈានទៅ​ចាក់​ដូ​ស​ទី​២ ឈានទៅ​ចាក់​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ ចាក់អោយ​បាន​គ្រប់គ្នា ព្រោះ​នៅ​ក្រុង​បាត់ដំបង​យើង​នេះ​មាន​ប៉ុស្តិ៍​ចាក់​នៅ​មណ្ឌល​សុខភាព​ចំការ​សំរោង មណ្ឌល​សុខភាព​វត្ត​គរ មណ្ឌល​សុខភាព​អូរ​ម៉ា​ល់ ផ្សារ​ទំនើប​ភួ​ពុ​យ បូរី​រំចេក និង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដែលមាន​ក្រុមគ្រូពេទ្យ​ចល័ត​។​

 

​លោក​អភិបាលក្រុង​បានបញ្ជាក់​បន្ថែមថា ការចាក់​វ៉ាក់សាំង​នេះ​ជាការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាពិសេស​ការយកចិត្ត​ទុកដាក់​និង​ជម្រុញ​ជាប្រចាំ របស់​ឯកឧត្តម សុខ លូ អភិបាល​នៃ​អភិបាលខេត្ត ដែល​ឯកឧត្តម​តែងតែ​ជម្រុញ​អោយ​រដ្ឋបាល​ក្រុង ស្រុក តាម​ស្ថាប័ន​ទាំង​ជម្រុញ​ធ្វើ​យ៉ាងម៉េច​គៀងគរ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​អោយមក​ចាក់​ទទួល​វ៉ាក់សាំង​អោយបាន​គ្រប់ៗ​គ្នា ព្រោះ​សម្តេច​មាន​វ៉ាក់សាំង​ដ៏​ច្រើន​លើសលប់​សំរាប់​ចាក់​ជូន​បងប្អូន​ទូទាំងប្រទេស រហូត​សម្តេចព្រះសង្ឃរាជ​បួរ គ្រី ព្រះអង្គ​បាន​មាន​ពុទ្ធដីកា​ថា សម្តេច​ហ៊ុនសែន ជា​ព្រះ​បានធ្វើអោយ​យើង​រស់​។​

អភិបាលក្រុង​បាត់ដំបង ថ្លែងថា​៖ ការចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅលើ​ជួយ​សុខភាព​
អភិបាលក្រុង​បាត់ដំបង ថ្លែងថា​៖ ការចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅលើ​ជួយ​សុខភាព​
អភិបាលក្រុង​បាត់ដំបង ថ្លែងថា​៖ ការចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅលើ​ជួយ​សុខភាព​
អភិបាលក្រុង​បាត់ដំបង ថ្លែងថា​៖ ការចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅលើ​ជួយ​សុខភាព​
អភិបាលក្រុង​បាត់ដំបង ថ្លែងថា​៖ ការចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅលើ​ជួយ​សុខភាព​
អភិបាលក្រុង​បាត់ដំបង ថ្លែងថា​៖ ការចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ ព្រោះ​គេ​ធ្វើ​សំដៅលើ​ជួយ​សុខភាព​

PLB Banner on article detail