​ឃាត់ខ្លួន​ជនបរទេស​ប្រុស​ស្រី ចំនួន ៨៧​នាក់ ពីបទ​ស្នាក់នៅ​រកស៊ី​ខុសច្បាប់ និង​បើក​ល្បែងស៊ីសង​ខុសច្បាប់​

ថ្ងៃព្រហស្បតិ៍ 21 មេសា 2022, 8:51

​ខេត្ត​ប៉ៃលិន​÷ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ បាន​ដឹកនាំ​កម្លាំង​ផែនការ​ងារ​ព្រហ្មទណ្ឌ ផែន​ការងារ​សន្តិសុខ និង​ផែន​ការងារ​អន្តោប្រវេសន៍ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹង​កាច់ សហរ​ការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កម្លាំង​កងរាជអាវុធហត្ថ ចុះបង្ក្រាប​កន្លែង​រកស៊ី​ខុសច្បាប់​(​លក់​អីវ៉ាន់​គេចពន្ធ ,​ការ​ស្នាក់នៅ​ខុសច្បាប់​របស់​ជនបរទេស និង​បើក​ល្បែង​អន​ឡាញ​ទូរ​បាញ់​ត្រី​ខុសច្បាប់​) ចំនួន ០៣​ទីតាំង​ផ្សេងគ្នា​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ទីតាំង​ទី​០១ មាន​ការបើក​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​ការ​ស្នាក់នៅ​ខុសច្បាប់​របស់​ជនបរទេស នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី សរុប​ចំនួន ៨៧​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ ៨៥​នាក់ ស្រី​៣៨​នាក់ ភូមិ​មារ ០១ នាក់​ស្រី ឡាវ ០១​នាក់​ស្រី រួមជាមួយ​វ​ត្តុ​តាង​មាន​÷
-​ទូរ​បាញ់​ត្រី ០៦​គ្រឿង​
-​កៅអី ២២
-​កុំ​ព្យ​ទ័​រ ០១​គ្រឿង​
-​ម៉ា​សុ​ី​ន​ព្រី​ន ០១​គ្រឿង​
-​ទូរ​ដែក ០១
-​ម៉ា​សុ​ី​ន​គិត​លេខ ០១
+​សម្ភារៈ​
-​បាល់ ០៣
-​ម៉ូនីទ័រ ០២
-LED ០៣
-​សុ​ី​ភី​យូ ០១
-​អិ​ម​ភ្លី ០១
-​តុ ០៣
-​ក្ដា​កាត់​ក្រដាស ០១
-​ឃី​បូត ០២
-​ម៉ៅ ០១
_​បុគ្គលិក​ចំនួន ១៣​នាក់ ស្រី ០៥​នាក់​។​

​ទីតាំង​ទី​០២ ម្ចាស់ផ្ទះ​សំណាក់ របស់​ឈ្មោះ ឡុង គីម ទាង មាន​ទីតាំងនៅ​ភូមិ​ផ្សារ​ព្រំ​ជេ​ី​ង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឆែកឆេរ​ឃាត់ខ្លួន​ជនជាតិ​ថៃ ស្នាក់នៅ​ខុសច្បាប់​ចំនួន ០៤​នាក់ ប្រុស ០១​នាក់ ស្រា​សង្ស័យ​គេចពន្ធ​ចំនួន ៩៩៩​កេស​មាន ៤៥​ប្រភេទ​​បារី​សង្ស័យ​គេចពន្ធ​ចំនួន ៥៥ កេះ និង​ទី​តាំងទី​០៣ ម៉ា​តរបស់​ឈ្មោះ ឡុង គីម​ទាង ឆែកឆេរ​ឃើញ​-​ស្រា និង​បារី​សង្ស័យ​គេចពន្ធ ត្រូវបាន​កម្លាំង​ជំនាញ​ដកហូត​មក​បូក​ជាមួយ​ទីតាំង​ទី​០២ ។​

​បច្ចុប្បន្ន​៖ មនុស្ស និង​សម្ភារៈ​ទាំងអស់​ខាងលើ​ត្រូវបាន​ដកហូត​និង​បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់ ចំណែកឯ​អ្នកស្នាក់នៅ​ដែល​ខុសច្បាប់​ត្រូវ​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​រងចាំ​ការ​បញ្ចូនទៅ​ប្រទេស​ថៃ​វិញ រីឯ​ស្រា និង​បារី ត្រូវបាន​បិទ​ទុក​នៅ​ទី​តាំងទី​២ រង់ចាំ​ការដកហូត​នៅពេល​បន្ត​៕​

PLB Banner on article detail