រដ្ឋបាលខេត្ត​បាត់ដំបង ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ​

ថ្ងៃច័ន្ទ 4 មេសា 2022, 15:0

ខេត្តបាត់ដំបង​៖ អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បី​បម្រើការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវ​ទេសចរណ៍​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។

​យោងតាម​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​តាម​បណ្តា​ស្ថាប័ន មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បី​បង្ក​បរិយាកាស​និង​ការកម្សាន្ត​សប្បាយ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​និង​បណ្តា​ភ្ញៀវទេសចរ​ដែល​បានមក​ធ្វើ​ទស្សនាចរ​និង​ដើរ​កម្សាន្ត​លេង​នៅក្នុង​ខេត្ត​រយៈ​អំឡុងពេល​០៣​ថ្ងៃ នៃ​ឱកាស​ប្រារព្វ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​ឆាប់ៗ​នេះ​។ 

ក្នុង​កិច្ចប្រជុំ​ដឹកនាំ​ដោយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង គឺ​ក្នុង​គោលបំណង​ដោយ​ផ្តោត​សំខាន់​ដើម្បី​រៀបចំ​នូវ​ព្រឹ​ត្ត​ការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​ខេត្ត​ឡើងវិញ​ក្រោយពី​មានការ​ខកខាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ដោយសារតែ​ការឆ្លង​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​19  ហើយ​បើទោះបី​ពេលវេលា​ខ្លី មិន​អំណោយផល​ក្នុងការ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ធំដុំ​ដូច​សង្ក្រាន្ត​ឆ្នាំ​ដែល​យើង​មិនទាន់​ជួប​វិបត្តិ​នៃ​ការ​រាតត្បាត​ពី​កូ​វីដ​ក៏ពិតមែន តែ​វា​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ណែនាំ​ជម្រុញ​និង​អនុញ្ញាត​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​នីមួយៗ ឲ្យ​មានការ​រៀបចំ​នូវ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​ខេត្ត​របស់ខ្លួន​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-19 មានការ​ថមថយ​ធូរស្រាល ហើយ​ប្រជាពលរដ្ឋ​ចេះ​រស់នៅ​តាមបែប​គន្លង​ថ្មី​ជាមួយ​បរិបទ​នៃ​ជំងឺ​កូ​វីដ​-19​។ 

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត បានកំណត់​ដាក់ចេញ​នូវ​ផែនការ​រៀបចំ​សង្ក្រាន្ត​ក្នុង​ខេត្ត​ដោយបាន​ប្រគល់​ឲ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ដូចជា​មន្ទីរ​វប្បធម៌ មន្ទីរ​ធម្មការ មន្ទីរ​ទេសចរណ៍ មន្ទីរ​រៀ​ចំ​ដែនដី មន្ទីរអប់រំ អង្គភាព​អគ្គីសនី​ខេត្ត និង​បណ្តា​មន្ទីរ​អង្គភាព​សំខាន់ៗ​មួយចំនួនទៀត​ធ្វើការ​សិក្សា​ពិភាក្សា​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​រៀបចំ​នូវ​កិច្ចដំណើរការ​នៅក្នុង​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​ខេត្តបាត់ដំបង បាន​ប្រព្រឹត្តទៅបាន​រលូន និង​បម្រើ​ដល់​ការកម្សាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​បានមក​ស្នាក់នៅ​និង​ដើរ​កម្សាន្ត​ក្នុង​ខេត្ត បាន​សប្បាយ​នៅក្នុង​ឱកាស​ប្រារព្វ​នូវ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​ជាតិខ្មែរ​ដែលមាន​រយៈពេល​០៣​ថ្ងៃ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២​និង​ឲ្យ​មានការ​រៀបចំ​"​ពូន​ភ្នំខ្សាច់​" នៅក្នុង​បរិវេណ​អគារ​បុរាណ​សាលាខេត្ត​ចាស់​។​

​ព្រមជាមួយ​ការប្រគុំ​តន្ត្រីសម័យ​ខ្នាត​យក្ស​នៅតាម​សួន​នាគ​បាញ់​ទឹកមុខ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ការរៀបចំ​ឲ្យ​មានការ​ដាក់តាំង​ពិ​ព័ណ៌​ផលិតផល​ផ្សេងៗ​នៅតាម​ផ្លូវភ្លោះ​ក្រោយ​វត្ត​ដំរី​ស ការសំដែង​សិល្បៈ​និង​របាំ​ប្រពៃណី នៅ​សួន​នាគ​សន្តិភាព ការលេង​ល្បែង​ប្រជា​ប្រី​យ៍​ខ្មែរ វ៉ៃ​ឆ្នាំង ទាញព្រ័ត្រ នៅតាម​បណ្តា​សាលារៀន ក្នុង​ក្រុង និង នៅ​បរិវេណ​វត្ត​ដំរី​ស​ជាដើម ។​ល​។ ហើយ​នៅតាម​ដងផ្លូវ​ទីប្រជុំជន​និង​ស្ពាន​ឆ្លងស្ទឹង​សង្កែ និង​នៅតាម​សួនច្បារ​អម​មាត់​ស្ទឹង​សង្កែ​ក៏មាន​ការរៀបចំ​តុបតែង​រំលេច​នូវ​ភ្លើង​ចំរុះ​ពណ៌​នៅ​ទីនោះ​ផងដែរ​។ 

​ក្នុងការ​រៀបចំ​ឲ្យ​មាន​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ខាងមុខនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់ និង​ក្រើន​រំ​​លឹក​ដល់​មន្ទីរ​សុខាភិបាល​និង​អាជ្ញាធរ​ក្រុង​និង​មូលដ្ឋាន​គ្រប់​ថ្នាក់​ក្នុង​ខេត្ត ត្រូវ​ជម្រុញ​កិច្ចសហការ​រៀបចំ​នេះ​ជាមួយ​រដ្ឋបាលខេត្ត​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​និង​កងកម្លាំង​ទាំងអស់ ដើម្បី​ឲ្យ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​កម្មវិធី​សង្ក្រាន្ត​និង​ពិធី​​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​រក្សាបាន​នូវ​សុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ​។ ក្នុងនោះ​ក៏ត្រូវ​ធ្វើការ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​និង​ដើរលេង ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​​ខ្ជាប់ខ្ជួន​នូវក្នុង​ការបង្ការ​ការ​ឆ្លង​រីក​រាលដាល​ពី​ជំងឺ​កូ​វីដ​-19​ដោយ​មិនត្រូវ​ភ្លេចខ្លួន​ជាដាច់ខាត​នូវ វិធានការ​សុខាភិបាល ៣.​ការពារ និង ៣.​កុំ គឺ​៖​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​សុខុមាលភាព​ខ្លួន​យើង​ម្នាក់ៗ និង ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​មិន​ឲ្យ​មាន​ផលប៉ះពាល់​ពី​បញ្ហា​កូ​វីដ​-19​ក្រោយមក​ទស្សនា​និង​កម្សាន្ត​នៅក្នុង​ខេត្តបាត់ដំបង យើង​នោះទេ​៕​

PLB Banner on article detail