សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​

ថ្ងៃពុធ 23 មីនា 2022, 18:32

​ខេត្តបាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​នេះ បានធ្វើ​ការណែនាំ​និង​ក្រើនរម្លឹក​ដល់​មន្ត្រីរដ្ឋបាល​សាធារណៈ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​បែង​ចែង ឬ​រើសអើង​និន្នាការ​នយោបាយ​អ្វី​ជាដាច់ខាត ប៉ុន្តែ​បើ​យើង​ជា​សមាជិក​គណបក្ស​ណាមួយ យើង​ធ្វើ​អ្វី​ដែលជា​ផលប្រយោជន៍​គណបក្ស​មួយ​នោះ​ជា​រឿង​មួយ​ដោយឡែក ។

​សម្តេច​ក្រឡាហោម ស ខេង បាន​ក្រើនរម្លឹក​បែបនេះ​ក្នុងពេលដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​កាត់​ខ្សែបូ​រណ៍​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា​សាលា​ម​ត្តេ​យ្យ​សិក្សា​អេ​ឌី​និង​ហា​ប៊ី​សេន មួយកន្លែង​ស្ថិតនៅ​ភូមិ​អន្លក់​កោង ឃុំ​ឈើទាល និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​វិទ្យាល័យ ចំនួន​១​ខ្នង កម្ពស់​២​ជាន់ និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​សម្តេច​ក្រឡាហោម ស ខេង ក​ន្ទឺ​២ ស្ថិត​ក្នុងភូមិ​ចម្ការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​អគារសិក្សា​និង​សមិទ្ធផល​ក្នុង​វិទ្យាល័យ​នេះ​ចំណាយ​ថវិកា​រលើ​ការសាងសង់​ចំនួន​ជាង ២៤​ម៉ឺន​ដុល្លា ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង តាមរយៈ​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ សម្រាប់​ជា​ប្រយោជន៍​ដល់​លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ក្នុងការ​បង្រៀន​និង​ការរៀន ដើម្បី​បង្កើន​នូវ​ធនធាន​ចំណេះដឹង​កាន់​តែមាន​គុណភាព ។​

 

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ទៀតថា បើ​យើង​ជា​មេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ ស្មៀន មេភូមិ អ្នកដឹកនាំ​ភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ប៉ុស្តិ៍​សុខភាព គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ក្រុង ខេត្ត គឺជា​មន្ត្រី​មុខងារសាធារណៈ ជា​រដ្ឋបាល​សាធារណៈ ឬ​ជាម​ន្ត្រី​សាធារណៈ យ៉ាងណាមិញ​វិស័យ​អភិវឌ្ឍន៍ ដូចជា​សាលារៀន ផ្លូវថ្នល់​មន្ទីរពេទ្យ ទំនប់​ប្រឡាយទឹក អណ្តូងទឹក​ស្អាត​ជាដើម គឺ​បម្រើឱ្យ​ផលប្រយោជន៍​ទាំងអស់គ្នា ដោយ​គ្មាន​ការបែងចែក​អ្វី​ឡើយ ។​

 

​សម្តេច បានលើកឡើង​ទៀតថា កាលពី​អតីតកាល ស្រុក​បាណន់ ជា​ស្រុក​មួយ​ដែល​មានការ​ប្រទាញប្រទង់​គ្នា​ដ៏​ស្រួចស្រាវ ដែល​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​អស់​ជាច្រើន​ឆ្នាំ ហើយ​សង្គ្រាម​នេះ​បាន​បំផ្លាញ​សមិទ្ធផល​ផ្សេងៗ​របស់​ជាតិ​អស់​គ្មាន​សល់ ហើយ​ធនធានមនុស្ស​ក៏​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ផងដែរ​ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ កម្ពុជា​មានឱកាស​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ ដោយ​ត្រូវ​ចាប់ផ្តើម​តាំងពី​ចំណុចសូន្យ​រហូតមកដល់​ពេលនេះ​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ។​

 

​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ការសង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​ជំងឺ​កូ​វីដ​១៩ ប្រៀបបាន​នឹង​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​របប​ប៉ុលពត​ដែរ  ហើយ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​បញ្ហា​ជំងឺ​កូ​វីដ​១៩ គឺត្រូវធ្វើ​ដោយ​គ្មាន​ការបែងចែក គ្មាន​ការរើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ព្រោះ​យើង​ជា​អាជ្ញាធរ​រដ្ឋបាល​សាធារណៈ ត្រូវ​ទទួលខុសត្រូវ​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិនមាន​ការបែងចែក   ដែល​រហូត​មកដល់នឹង​ពេលនេះ កម្ពុជា​បាន​ខិតខំ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ស្របតាម​គោលដៅ​ច្បាស់លាស់​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការចាក់​វ៉ាក់សាំង​ដែលជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​សេចក្តីស្លាប់ ៕​

សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​
សម្តេច​ក្រឡាហោម ស ខេង ក្រើនរម្លឹក​មន្ត្រីរដ្ឋបាល​សាធារណៈ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បែង​ចែង​

PLB Banner on article detail