សម្ដេច​ក្រឡាហោម ស ខេង​៖ បើ​គ្មាន​៧​មករា អ្វីៗ​មិនអាច​កើតមាន​បានទេ​

ថ្ងៃអង្គារ 11 មករា 2022, 8:39

​ខេត្តបាត់ដំបង​! សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា បើ​គ្មាន​៧​មករា អ្វីៗ​មិនអាច​កើតមាន​បានទេ នេះ​ជា​ប្រវត្តិសាស្ត្រ​សច្ចធម៌​ជាក់ស្ដែង​ដែល​យើង​មិនអាច​បំភ្លេចបាន​។

សម្ដេច​ក្រឡាហោម​លើកឡើង​ដូច្នេះ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២​នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​ហែល​ទឹក បាត់ដំបង និង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ខេត្តបាត់ដំបង ស្ថិតក្នុង​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។​

​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា​មណ្ឌល​ហែល​ទឹក បាត់ដំបង​គឺជា​សមិទ្ធផល​មួយ​សំរាប់​ខេត្តបាត់ដំបង​ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​ដែល​ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​អោយ​យុវជន កីឡាករ​កីឡាការិនី វឹក​ហាត់​ពង្រឹងសមត្ថភាព​ជំនាញ​កីឡាហែលទឹក​ដើម្បី​ឈានទៅ​ការប្រកួត​ដណ្តើម​មេដៃ​លើ​ឆាក​អន្តរជាតិ​និង​ចង់បង្ហាញ​ឱ្យ​បណ្ដា​ប្រទេស​មួយចំនួន​នៅលើ​សកលលោក​ស្គាល់​កម្ពុជា​ក្នុង​វិស័យ​កីឡាករ​ហែល​ទឹក​កម្ពុជា​សម័យ​តេ​ជោ​ដ៏​រុងរឿង​នេះ​។​

នាឱកាស​នោះដែរ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ការចូលរួម​អបអរសាទរ​ម្ចាស់​ជ័យលាភី​នៃ​ការប្រកួត និង​សម្ដែង​ការកោតសរសើរ ពិសេស​ការបញ្ចេញ​សមត្ថភាព​ប្រកួត​របស់​កីឡាករ កីឡា​ការ​នី​ប្រកបដោយ​ភាព​ទាក់ទាញ​នៅលើ​ផ្ទៃ​ទឹក​ក្នុង​អាង​ហែល​ទឹក​នៃ​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​។​

​សម្ដេច​ក្រឡាហោម បាន​រម្លឹកថា​ប្រទេស​កម្ពុជា​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ប្រកួត​ហែល​ទឹក ហើយក៏​ធ្លាប់​ទទួលបាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ​ជាច្រើន​គ្រឿង​ផងដែរ​កាលពី​អតីតកាល​ដែលជា​ការបង្ហាញ​ថា​កីឡា​ប្រភេទ​នេះ​ក៏​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា​ដែរ​។

​សម្ដេច​ក្រឡាហោម បាន​បន្ថែមថា​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​នេះ គឺ​ស្ថិត​ក្នុងចំណោម​អាង​ហែល​ទឹក​ថ្មីៗ​ដែល​បាន​សាងសង់ បន្ទាប់ពី​មណ្ឌល​ហែល​ទឹក​កំពង់ចាម និង​នៅ​ស្រុក​កោះធំ​ខេត្តកណ្ដាល ហើយ​ថា​សម្រាប់​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​នេះ​គឺ​ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ថវិកា​ពី​សប្បុរសជន​។

​ជាមួយគ្នានេះ​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​រម្លឹក​ដល់​ទិវា​ជាតិ​៧​មករា​ដែលជា​កាលបរិច្ឆេទ​ប្រវត្តិសាស្ត្រ​នៃ​ការផ្ដួលរំលំ​របប​ខ្មែរ រហូត​រំដោះប្រជាជន​ឱ្យ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ហើយ​ឈានដល់​ការអភិវឌ្ឍ​ជាតិ​ពី​ស្ថានភាព​នៃ​ប្រទេស​ដែល​គ្មាន​សេសសល់​អ្វី​សោះ​រហូត​រីកចំរើន​ដូច​សព្វថ្ងៃនេះ​។

​សម្ដេច​បាន​បន្ថែមថា​ដោយសារ​កត្តា​សុខសន្តិភាព និង​ការអភិវឌ្ឍ កម្ពុជា​បាននិងកំពុង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ឆ្នាំ​២០២២​នេះ កម្ពុជា​បានទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន និង​នៅ​ឆ្នាំ​២០២៣​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អា​សុ​ី​អាគ្នេយ៍​ហៅ​កាត់​ថា​សុ​ី​ហ្គេម ដែលមាន​ប្រភេទ​កីឡា​ត្រូវ​ប្រកួត​ច្រើន ហើយ​សម្ដេច​បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យខិត​ខំ​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​បន្ថែមទៀត​។​

​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង បានផ្ដល់​អនុសាសន៍​មួយចំនួន​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា  ហើយ​ក្នុងនោះ​ក៏បាន​ថ្លែងអំណរគុណ​ជូន​សប្បុរសជន ពិសេស​តាមរយៈ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​បរិច្ចាគ​ធនធាន​រួមចំណែក​កសាង​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​នេះ​៕​

PLB Banner on article detail