ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​ប្រតិស្ឋ​អធិដ្ឋាន សិលា​ប​ដ្ត​បណ្តាសា នៅ​ពយ​អូរ​ឈើទាល សាប​សិលា និង​សិលា​ចាំ​ស្នេហ៍​

ថ្ងៃពុធ 1 ធ្នូ 2021, 8:42

​នៅ​ល្ងាច​ថ្ងៃ​អង្គារ ១១​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម សូ ជុង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​រៀបចំ​ពិធី​ប្រតិស្ឋ​អធិដ្ឋាន សិលា​ប​ដ្ត​បណ្តាសា នៅ​ពយ​អូរ​ឈើទាល សាប​សិលា និង​សិលា​ចាំ​ស្នេហ៍ ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ខេត្ត​ព្រះសីហនុ​។

​អ្វី​ទៅជា​បណ្តាសា​?  យោងតាម​វចនានុក្រម​ខ្មែរ បាន​ពន្យល់ថា ជា​ពាក្យ​ផ្តន្ទា ពាក្យ​ជេរប្រទេច ពាក្យ​សំបូងសង្រូង​ឱ្យគេ​វិនាស​ហិនហោច​។ ពាក្យ​បណ្តាសា​នេះ​ត្រូវ​នឹង​ពាក្យ​ប្រើ​ក្នុង​សិលាចារឹក បុរាណ​ថា គាប​, សាប ឬ សា​បថ ពាក្យ​នេះ​ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុងសង្គម​ខ្មែរ​បុរាណ​។ គេ​ឃើញ​វត្តមាន​ពាក្យ​បណ្តាសា  មាននៅ​ក្នុង​សិលាចារឹក​បុរាណ​តាំង​ពីស​.​វ​.​ទី​៧​មក ហើយ​ពាក្យ បណ្តាសា​នេះ ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​បំផុត និង​មាន​សិលាចារឹក​ជាច្រើន​ត្រូវបាន​បញ្ចប់​​ដោយ​ពាក្យ​បណ្តាសា ដើម្បី​ថែរក្សា​របស់ទ្រព្យ​សាធារណៈ​ឱ្យ​គង់វង្ស និង​គោរព​ដល់​អ្នក​ដែល​បាន បរិច្ចាគ​ធនធាន និង​កម្លាំង​ដើម្បី​សាង​របស់​នោះ​ជា​ប្រយោជន៍ ទើប​គេ​ដាក់​បណ្ដាសា​ដល់​បុគ្គល ឬ​ក្រុម​ណា​ដែល​បំពាន​ធ្វើឱ្យ​ខូចប្រយោជន៍​សាធារណៈ​។ ប៉ុន្តែ​នៅ​សម័យបុរាណ​ពាក្យ​ថា គាប ឬ សាប ឬ សា​បថ ដែល​ប្រែ​ថា​បណ្តាសា មិនមាន​តម្លៃ​ស្មើនឹង​ពាក្យ​ជេរប្រទេច​ផ្តាសា​នោះទេ តែមាន​តម្លៃ​ជា​ក្រមសីលធម៌​សង្គម​នា​សម័យ​កាលនោះ​តែប៉ុណ្ណោះ ហើយ​ពាក្យ​បណ្តាសា​ត្រូវបាន​គេ​ចារឹក​ឡើង ដើម្បី​ធ្វើជា​សេចក្តីប្រកាស​ប្រាប់​ដល់​ជនានុជន​នានា កុំឱ្យ​ប្រព្រឹត្ត​បំពាន​លើ​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​របស់​ប្រាសាទ​ជាដើម ជាការ​ប្រកាស​ដោយ​ម៉ឺងម៉ាត់ ដាច់ខាត ប្ដឹង​ប្រាប់​ដល់​ធម្មជាតិ  មនុស្ស ទេវតា បារមី និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ ឱ្យបាន​ដឹង និង​ជា​ការដាក់ទោសទណ្ឌ​តាមបែប​ធម្មជាតិ​បើសិន​បុគ្គល​ណា​ដែល​បំពាន ផ្ទុយទៅវិញ ក៏​ឱ្យ​ពរជ័យ​ចំពោះ​នរ​ជន​ណា​ដែល​ចូលរួម​ថែរក្សា អភិវឌ្ឍ​ទ្រព្យសម្បត្តិ​សាធារណៈ​ទាំងនោះ ឱ្យបាន​ចម្រើន​រុងរឿង​គង់វង្ស​ឡើងជា​ដរាប​ដែរ​។

​ពាក្យ​បណ្តាសា​សម័យបុរាណ ត្រូវបាន​គេ​ស​សេរ​ឡើង​ដើម្បី​ប្រកាសប្រាប់​ឱ្យដឹង​អំពី​អំពើ​បាប ត្រូវ​លះបង់​សូម្បីតែ​ព្រះរាជា​ក៏ត្រូវ​អនុវត្ត​ដូចជា​ប្រជាជន​ទូទៅ​ដែរ​។ ចំពោះ​អំពើ​បាប​វិញ មិនមែន​បាប​តែ​អ្នកប្រព្រឹត្ត​នោះទេ អ្នក​រួមគំនិត ក៏ត្រូវ​ទទួល​បាបកម្ម​ដែរ ក្នុង​សិលាចារឹក​មាន​បញ្ជា​ក់ដ​ល់​ម្តាយ​ឪពុក​ក៏មាន​បាប ដោយ​មិនបាន​ប្រៀនប្រដៅ​
​កូន​ឱ្យ​បានល្អ​។ ចំពោះ​អ្នក​ដែល​បំពាន នឹងត្រូវ​ទទួលទោស​ទណ្ឌ គឺជា​ច្បាប់​របស់​ប្រទេស​តាមផ្លូវ​លោក ហើយនឹង​ទទួល​នូវ​អំពើ​បាប​ផ្សេងៗ ជា​ច្បាប់​នៃ​សាសនា​តាមផ្លូវ​ព្រះធម៌​ផងដែរ​។

​ពិធី​ប្រតិស្ឋ​អធិដ្ឋាន សិលា​បណ្តាសា​នៅពេលនេះ ជាការ​តាំង ឬ​តម្កល់​ផ្ទាំង​សិលាចារឹក​ដែលមាន ពាក្យ​ផ្តន្ទា ចារឹក​លើ​ផ្ទៃ​ផ្ទាំងសិលា ឱ្យ​ស្ថិតនៅ ឱ្យ​តាំងនៅ​យូរអង្វែង កុំឱ្យ​សេចក្តី​វិនាស​ទាំងឡាយ មាន​វិនាស​ដោយសារ​គេ​បំផ្លាញ​ជាដើម និង​តាំង​ជា​វត្ថុ​ស័ក្តិសិទ្ធិ យូរអង្វែង​ក្នុង​ទីឋាន​នេះ មិនឱ្យ​មាន​អ្នក​លួច ឬ​អ្នក​បន្លំ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​ការតម្កល់ សិលាចារឹក​បណ្តាសា នៅតាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ ជា​ប្រការ​មួយ​ដែល​បង្ហាញ​ពី​ភាពម៉ឺងម៉ាត់​របស់​រដ្ឋ ប្រកាសប្រាប់​ដល់​សាធារណជន​បាន​ជ្រាប​អំពី​ការគិតគូ​ដល់​ប្រយោជន៍​សាធារណៈ​ដែល​កន្លងមក​តែងមាន​ការ​កេង​ប្រ​វញ្ច រំលោភបំពាន ធ្វើឱ្យ​បាត់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។ ម្យ៉ាងវិញទៀត​ដី​ឆ្នេរ​មួយ​ភាគ ត្រូវ​បានទទួល​មកវិញ​ដោយ​ការបរិច្ចាគ​ពី​ម្ចាស់ទ្រព្យ ដែល​បានបង្ហាញ​ពី​ការចូលរួម​ដោយ​ពេញលេញ ជាមួយនឹង​ការអភិវឌ្ឍ​សង្គម ហើយ​អ្នក​ទាំងនោះ​ក៏​តែងមាន​ការព្រួយបារម្ភ​ផងដែរ ដោយ​ខ្លាចក្រែង ទ្រព្យ​ទាំងនោះ​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នកដទៃ​វិញ ទើប​ការ​សាង​សិលាចារឹក​បណ្តាសា​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​របស់​រដ្ឋ ដើម្បី​បម្រើ​ដល់​ប្រយោជន៍​មហាជន​។​

​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ​ជាច្រើន ដើម្បី​កសាងបាន​នូវ​សមិទ្ធិផល​ទាំងអស់នេះ ទុកជា​ប្រយោជន៍​សាធារណៈ​បានយូរ​អង្វែង​តទៅ  និង​សូម​ដាក់​បណ្តាសា​សម្រាប់​ជន​ទាំងឡាយណា ដែលមាន​ចេតនា ប៉ុនប៉ង​បំភ្លេច​បំផ្លាញ​ធ្វើឱ្យ​ខូចខាត បាត់បង់​ទ្រព្យ សម្បត្តិ​សាធារណៈ​របស់​យើង​ទាំងអស់នេះ សូម​ត្រូវ​បណ្តាសា​ដែលមាន​ចារឹក​ក្នុង​ផ្ទាំងសិលា នៅទីនេះ​។​

​ឯកឧត្តម អភិបាលខេត្ត​បន្តថា សមិទ្ធផល​ទាំងនេះ​ផ្ដើមចេញពី​ការដឹកនាំ​ដោយផ្ទាល់​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទុកឱ្យ​កូន​ខ្មែរ​គ្រប់រូប​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​ទាំងអស់នេះ​ឱ្យបាន​ស្ថិតស្ថេរ​ចិ​រកា​លត​រៀង​ទៅ​៕​

PLB Banner on article detail