មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ទីតាំង​ឈូសឆាយ​ទន្ទ្រានព្រៃ​លិច​ទឹក​ក្នុង​តំបន់​បី​

ថ្ងៃអង្គារ 30 វិច្ឆិកា 2021, 19:34

​ខេត្តបាត់ដំបង​! ឯកឧត្តម  ប៉ែន  សុផល  រដ្ឋ លេខាធិការ ក្រសួង រៀប ចំ​ដែនដី នគរូបនីយកម្ម  និង សំណង់  ជា​ប្រធាន​ប្រតិភូ​អន្តរក្រសួង  ព្រមទាំង​គណៈប្រតិភូ អមដំណើរ  មាន​ឯកឧត្តម  សុខ  លូ  អភិបាល  នៃ គណៈ​អភិបាលខេត្ត បាត់ដំបង ឯកឧត្តម  អេង  ជា​សាន  អនុរដ្ឋលេខាធិការ  ក្រសួង កសិកម្ម រុក្ខាប្រមាញ់  និង​នេសាទ  ព្រមទាំង ថ្នាក់ ដឹកនាំ មន្ទីរ  អង្គភាព កម្លាំង ប្រដាប់ អាវុធ​ទាំងបី​ប្រភេទ  បាន អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង​ដែល កំពុង រង​ការ​ឈូសឆាយ កាប់បំផ្លាញ  និង​កាន់កាប់​ដីព្រៃ​លិច​ទឹក  ក្នុង តំបន់ ៣  ជា​តំបន់ហាមឃាត់​នៅ​ចំណុច អូរ​កំបុត  ភូមិ គង​ទុំ  ឃុំ​ពាម​ឯក  ស្រុក ឯក ភ្នំ  ខេត្ត បាត់ដំបង ។​

​ការចុះពិនិត្យ​ផ្ទាល់​ទៅលើ​ទីតាំង​ដែល​កំពុង​រង​ការ​ឈូសឆាយ កាប់បំផ្លាញ  និង​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង តំបន់ ៣  ជា​តំបន់ហាមឃាត់​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បន្ទាប់​ឯកឧត្តម​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បន្ទាន់ ស្តីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​នូវ​ការកាប់​ព្រៃ​លិច​ទឹក និង​ការទន្ទ្រាន​ដី​បឹង​ទន្លេសាប ក្រោម​ការដឹកនាំ​ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាមរយៈ​ប្រព័ន្ធ​ប​ញ្ជូ​ល​សម្លេង និង​រូបភាព Zoom កាលពីពេល​ថ្មីៗ​នេះ​។​

​ហើយ​ចំពោះ​ទីតាំង​ខាងលើ​នេះដែរ កាលពី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ និង​កម្លាំង​ជំនាញ​ជលផល​ស្រុក​ឯក​ភ្នំ បាន​ចុះ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ចំនួន​០៧​នាក់​ក្នុង​បទល្មើស​ជាក់ស្តែង នៅលើ​ផែនដី​ទំហំ ៥០ ហិកតា ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ល្មើ​សមាន​!
-​ត្រា​ត់​ទ័​រ ចំនួន​០១​គ្រឿង​
-​គោយន្ត ចំនួន​០១​គ្រឿង​
-​កា​រណូត​ស្មាច់​មាន​ម៉ាស៊ីន​ចំនួន​០២​គ្រឿង​
-​ម៉ាស៊ីន​កា​រណូត ចំនួន​០១​គ្រឿង​ផងដែរ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បច្ចុប្បន្ន​ក៏​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កំពុងតែធ្វើការ​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់ ដោយឡែក​វត្ថុតាង​ត្រូវបាន​ដកហូត​រក្សាទុក​នៅក្នុង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​ផងដែរ​។​

PLB Banner on article detail