អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន ប្រមូល​សំរាម តាម​ដងផ្លូវ​៤៧​ខ្សែ​

ថ្ងៃអាទិត្យ 24 តុលា 2021, 9:43

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ២​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព .​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនា​ការបិទ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន​ពី​ពេលវេលា​បញ្ចេញ​សំរាម និង​ប្រមូល ដឹកជញ្ជូន​សំរាម នៅតាម​ដងផ្លូវ​ចំនួន ៤៧​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ពះ​សីហនុ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អ្នកស្ម័គ្រចិត្ត​និង​ក្រុមហ៊ុន​សំរាម ( KSWM ) យ៉ាងច្រើន​កុះករ​។

​ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅ​ទីលាន​តេ​ជោ​ស្ថិតនៅ​បណ្តោយ​វិថី​តេ​ជោ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

​ជា​កិច្ច​ចាប់ផ្តើម លោក អុ​ី សុខ​ឡេង អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ បាន​ឡើង​ធ្វើ​របាយការណ៍​ស្វាគមន៍ និង​រាយការណ៍​ស្ដីពី​យុទ្ធនា​ការបិទ​ប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ពេលវេលា​បញ្ចេញ និង​ប្រមូល ដឹកជញ្ជូន​សំរាម​(​លើក​ទី​១ ចំនួន​៤៧​ខ្សែ​ផ្លូវ​)​នៅក្នុង​ក្រុងព្រះសីហនុ ដោយបាន​លើកឡើងថា​នាពេល​កន្លងមក​រដ្ឋបាល​ក្រុងព្រះសីហនុ និង​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម​(KSWM) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​បរិស្ថាន មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ បាន​ប្រជុំពិភាក្សា​ជាច្រើនលើក ដើម្បីឱ្យ​ក្រុមហ៊ុន​រៀបចំ​បង្កើត​ប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ពេលវេលា​បញ្ចេញ ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម និង​ពេលវេលា​ដែល​ក្រុមហ៊ុន ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​ក្រុងព្រះសីហនុ (​សម្រាប់​លើក​ទី​១ ចំនួន​៤៧​ខ្សែ​ផ្លូវ​) ដែលជា​ខ្សែ​ផ្លូវ​អាទិភាព ក្នុងនោះ​ផ្លូវ​ចំនួន ២៧​ខ្សែ​(​មាន​ប័ណ្ណ​សម្គាល់​ពណ៌​ក្រហម​) ប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម​ចាប់ពី​ម៉ោង ៧​យប់ ដល់​ម៉ោង​៣​ភ្លឺ ហើយ​ក្រុមហ៊ុន​ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចាប់ពី​ម៉ោង ៣​ភ្លឺ ដល់​ម៉ោង ៨​ព្រឹក រីឯ​ផ្លូវ​ចំនួន​២០​ខ្សែ​ទៀត (​មាន​ប័ណ្ណ​សម្គាល់​ពណ៌​ខៀវ​) គឺ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម​ចាប់ពី​ម៉ោង ៧​យប់ ដល់​ម៉ោង​៣​ភ្លឺ ហើយ​ក្រុមហ៊ុន​ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចាប់ពី​ម៉ោង ៣​ភ្លឺ ដល់​ម៉ោង​១០​ព្រឹក​។

​ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​បញ្ចេញ​សំរាម​ខុសពេល​វេលា ដែល​បានកំណត់​នៅក្នុង​ប័ណ្ណ​ព័ត៌មាន​ទាំង ពីរ​ពណ៌​នេះ នឹងត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី ២​ម៉ឺន​រៀល​ដល់​៤០​ម៉ឺន​រៀល (​យោងតាម​អនុក្រឹត្យ​លេខ​១១៣) ដោយឡែក​ក្នុងករណី​ដែល​ក្រុមហ៊ុន មិនបាន​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​ពេលវេលា ដែល​បានកំណត់​ក្នុង​ប័ណ្ណ​ព័ត៌មាន​ទាំង ពីរ​ពណ៌​នេះ ក្រុមហ៊ុន​នឹងត្រូវ​ទទួល​ការពិន័យ​ដូច​មានចែង​ក្នុង​កិច្ចសន្យា​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បើក​យុទ្ធនា​ការបិទ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន​បញ្ចេញ​សំរាម និង​ប្រមូល ដឹកជញ្ជូន​សំរាម នៅតាម​ខ្សែ​ផ្លូវ ៤៧​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដើម្បី​បញ្ចប់​សំរាម​នៅក្នុង​ក្រុងព្រះសីហនុ ដោយសារ​កន្លងមក​សំរាម​មានការ​កកស្ទះ​នៅ​ក្រុងព្រះសីហនុ អ្នក​បញ្ចេញ​សំរាម​មាន​ចំនួន​ច្រើន និង​ការប្រមូល​មិនទាន់​ទាន់​ឆ្លើយតប​។

​បច្ចុប្បន្ន​ការកកស្ទះ​សំរាម​នៅសល់តែ​តំបន់​ទំនប់រលក​ប៉ុណ្ណោះ ដោយសារ​ការបញ្ចេញ​សំរាម​មាន​ទាំង​នៅលើ​គោក និង​សំរាម​មកពី​តំបន់​កោះ​។  

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា​រដ្ឋបាល​ក្រុងព្រះសីហនុ បានទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១១៣ ដោយ​រៀបចំ​កម្មវិធី​ប្រមូល​សំរាម និង​សកម្មភាព​ដឹកជញ្ជូន​សំរាម​ចេញពី​ក្រុងព្រះសីហនុ​។ ជាមួយគ្នានេះ រដ្ឋបាល​ក្រុងព្រះសីហនុ បានធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ និង​បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ដឹកជញ្ជូន​សំរាម ត្រូវ​ជ្រើសរើស​បុគ្គលិក រថយន្ត​ដឹកជញ្ជូន​សំរាម និង​ឧបករណ៍​បំពាក់​បន្ថែម​ទៅតាម​តម្រូវការ​ជាក់ស្តែង​។

​ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់​ថា​ថ្មីៗ​នេះ ក្រុងព្រះសីហនុ ទើបបាន​ទទួលពានរ​ង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន លើក​ទី​៥ ពី​ប្រទេស​ឥណ្ឌូ​នេ​សុ​ី សម្រាប់​ឆ្នាំ​២០២១​។ ពានរង្វាន់​នេះ មិនអាច​កាត់ផ្ដាច់​ពី​ការចូលរួម​ពី​លោក​-​លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ ហើយ​នេះ​ក៏​ជា​មោទនភាព​ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា​។

​ថ្ងៃនេះ​យើង​ធ្វើ​សកម្ម​ភាពចុះ​បិទ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន​នៅតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​ទីតាំង​អាជីវកម្ម​-​សេវាកម្ម ដែល​ស្ថិតនៅលើ​ដងផ្លូវ​ទាំង ៤៧​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដើម្បីឱ្យ​អ្នកបង្កើត​សំរាម បញ្ចេញ​សំរាម​តាម​ពេលវេលា​កំណត់ ចាប់ពី​ម៉ោង ៧:០០​យប់ ដល់​ម៉ោង ៣​ភ្លឺ ហើយ​ក្រុមហ៊ុន​ធ្វើការ​ប្រមូល​សំរាម និង​ដឹកជញ្ជូន​សំរាម ចាប់ពី​ម៉ោង ៣​ភ្លឺ នឹង​បញ្ចប់​នៅ​ម៉ោង ១០:០០ ព្រឹក​។

​យើង​នឹង​បន្ត​ពិនិត្យ និង​កែប្រែ​ប័ណ្ណ​ព័ត៌មាន​បញ្ចេញ​សំរាម និង​ប្រមូល ដឹកជញ្ជូន​សំរាម​ជំហាន​ទី​២ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ​បន្តទៀត ដោយ​តម្រូវឱ្យ​បញ្ចេញ​សំរាម​ពី​ម៉ោង​៧​យប់ ដល់​ម៉ោង ១២​យប់ ហើយ​ក្រុមហ៊ុន​ចាប់ផ្ដើម​ប្រមូល​ពី​ម៉ោង ១២​យប់ ដល់​ម៉ោង ៦:០០​ព្រឹក​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា យុទ្ធនាការ​ថ្ងៃនេះ និង​ឈានទៅ​ធ្វើការ​ផាកពិន័យ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ អ្នកបង្កើត​សំរាម​មិនបាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុងព្រះសីហនុ និង​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម​។ ទន្ទឹម​នោះ​យើង​ក៏ត្រូវ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នកបង្កើត​សំរាម​ឱ្យបាន​ទូលំទូលាយ នូវ​ព័ត៌មាន និង ខ្លឹមសារ​នៃ​ការផាកពិន័យ​​ដើម្បី​ទីក្រុង​របស់​យើង​ស្អាត មាន​បរិស្ថាន​ល្អ ប្រកបដោយ​ផាសុខភាព និង​សុខុមាលភាព​។ ខេត្ត​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា "​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​" ដែលមាន​សក្តានុពល​ឆ្នេរ​ខ្សាច់​ស​ស្អាត ជាតា​រា​រះ​នា​ទិស "​នារ​តី​" ហើយ​ភាព​ស្អាត​នេះ គឺជា​ការទាក់ទាញ​អ្នកទេសចរ និង​អ្នកវិនិយោគ​មកកាន់​ខេត្ត​របស់​យើង និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ជីវភាព​កាន់តែ​ល្អប្រសើរ ដូច្នេះ​យើង​ត្រូវតែ​ធានា​ភាព​ស្អាត​សម្រាប់​ក្រុង ខេត្ត​របស់​យើងទាំងអស់គ្នា ។

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ជា​ខួប​លើក​ទី​២៣​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​របស់​យើង ដោយមាន​ការដឹកនាំរ​បស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឈានទៅដល់​ការសម្រេចបាន​ជោគជ័យ​ក្នុង​ដំណើរ​ស្វែងរក​សុខសន្តិភាព​ពេញបរិបូរណ៍​សម្រាប់​កម្ពុ​ជា នា​ឆ្នាំ​១៩៩៨ ក្រោម​ការអនុវត្ត «​នយោបាយ​ឈ្នះ ឈ្នះ​» និង​ជាក់ស្តែង​រាជរដ្ឋាភិបាល​របស់​យើង បានចេញ​សេចក្តីប្រកាស​ឱ្យ​ចរាចរ និង​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ក្រដាសប្រាក់ ៣០.០០០​រៀល សម្រាប់​ជាការ​អបអរសាទរ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ជា​ថ្ងៃ​មហា​សិរី​មង្គល​របស់​កម្ពុជា​យើង ដែល​ទទួលបាន​សុខសន្តិភាព ជា​បន្តបន្ទាប់​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ ក្រដាសប្រាក់ ៣០.០០០​រៀល ជូន​អ្នកចូលរួម​សរុប​ចំនួន​ប្រមាណ​៣០០​នាក់ ដោយ​ក្នុង​ម្នាក់​មួយ​សន្លឹក​ទុកជា​អនុស្សាវរីយ៍​ផងដែរ​៕​

PLB Banner on article detail