មន្ត្រីចូលនិវត្តន៍៣រូប ទទួលកាដូរ និងថវិការ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

ថ្ងៃពុធ 13 តុលា 2021, 20:10

​មន្ត្រី​ចូលនិវត្តន៍​ចំនួន ៣​រូប នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ទទួលបាន​កាដូរ​អនុស្សាវរីយ៍ និង ថវិកា របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​
​ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន​វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយក​ដ្ឋា​មន​បុគ្គលិក នៃ​អគ្គស្នងការ​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែតុលា​ឆ្នាំ​២០២១​នេះ នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក មាន​រៀបចំ​ពិធី សំណេះសំណាល​ថ្លែងអំណរគុណ ជាមួយ​នាយ​នគរបាលជាតិ​ដែល​ចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ។

 

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ បាន​ថ្លែងអំណរគុណ ក៏ដូចជា​ការដឹងគុណ​ចំពោះ​មន្ត្រី​ដែល​បាន​បំពេញភារកិច្ច​នៅក្នុង​នាយកដ្ឋាន​ការពារ​ព្រំដែន​គោក សាម សែសិប​ឆ្នាំ​កន្លងមកនេះ ទោះបី​លោក​បាន​ចូលនិវត្តន៍​មែន តែ​លោក​មិន​ឯកោ អង្គភាព​មិនបាន​បំភ្លេច​គាត់ អង្គភាព​នៅតែ​បន្ត​ទំនាក់ទំនង អង្គភាព​នៅតែ​បន្ត​សុំ​យោបល់​ប្រឹក្សា​ដល់​អង្គភាព ។ ម្យ៉ាងទៀត​យើង​ត្រូវ​បន្ត​យកចិត្តទុកដាក់​ចំពោះ​មន្ត្រី​បន្តវេន ពី​មន្ត្រី​ដែល​ចូលនិវត្តន៍ ដោយ​យើង​ត្រ​ត្រូវ​បណ្តុះបណ្តាល​មន្ត្រី​បន្តវេន​ពី​ចម្ងាយ ដើម្បី​ត្រៀម​អនុវត្ត​ការងារ​បន្ត​ឱ្យ​ទទួលបាន​ជោគជ័យ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ហើយ​នេះ​គឺជា​គោលការណ៍ ក៏ដូចជា​ការណែនាំ​រប​ស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ឯកឧត្តម​តែង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការកសាង​ធន់​ធាន​មនុស្ស​នៅក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ​យើង ។

 

ក្នុងឱកាស​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ និង​លោក​អនុប្រធាននាយកដ្ឋាន លោកនាយ​នាយរង​ការិយាល័យ បាន​នាំយក កាដូរ​អនុស្សាវរីយ៍ និង​ថវិកា របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្តល់ជូន​មន្ត្រី​ចូលនិវត្តន៍ ចំនួន​៣​រូប ក្នុងនោះ
1- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំរិទ្ធ ណា​រ៉េត  អនុប្រធាននាយកដ្ឋាន ទទួលបាន​កាដូរ​អនុស្សាវរីយ៍ និង ថវិកា ១​លាន​រៀល​
2- លោក​វរសេនីយ៍ទោ ស៊ឹម យឹម​រ៉ា នាយរង​ការិយាល័យ ទទួលបាន​កាដូរ​អនុស្សាវរីយ៍ និង​ថវិកា 50​ម៉ឺន​រៀល
3- លោក​វរសេនីយ៍ទោ ឈិន មៀ​ច នាយរង​ការិយាល័យ ទទួលបាន​កាដូរ​អនុស្សាវរីយ៍ និង​ថវិកា 50​ម៉ឺន​រៀល ដែល​សរុប​ការចំណាយ​រួម​អស់ ៣​លាន ២​សែន​រៀល ៕​

 

មន្ត្រីចូលនិវត្តន៍៣រូប ទទួលកាដូរ និងថវិការ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

PLB Banner on article detail