នាយឧត្តមសេនីយ៍ ខេង សុមេធ សម្រេចយកឃ្លាំងចំនួន០២ និងរោងសម្ងួតដំឡូងមីចំនួន០១ នៅស្រុកសំពៅលូន រៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក

ថ្ងៃព្រហស្បតិ៍ 2 កញ្ញា 2021, 12:49

ខេត្តបាត់ដំបង! ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ឯកឧត្តមបានសម្រេចយកឃ្លាំងចំនួន០២ និងរោងសម្ងួតដំឡូងមីចំនួន០១ នៅស្រុកសំពៅលូន រៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ។

មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំក្រុមការងារ អមដំណើរដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងជាក់ស្តែងឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្ម រោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន  ខេត្តបាត់ដំបង កាលពីថ្ងៃទី ០១ ខែកញ្ញា  ឆ្នាំ២០២១ នេះ។

ក្នុងការចុះពិនិត្យលើទីតាំង និងឃ្លាំង រោងសម្ងួតដំឡូងមី នេះ  ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងាររបស់ ឯកឧត្តម បានធ្វើការពិនិត្យ វាយតម្លៃថា ទីតាំងឃ្លាំង និងរោងទាំងនេះ មានលក្ខណៈសមស្របក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ជំនួសឱ្យទីតាំងសាលារៀនបច្ចប្បន្នដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ 

ក្នុងដំណើរចុះពិនិត្យនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ ខេង សុមេធ បានសម្រេចយកឃ្លាំងដែលទុកចោល ចំនួន២ឃ្លាំង និងរោងសម្ងួតដំឡូងមីចំនួន០១ រៀបចំជួសជុល កែលម្អរហេដ្ឋារចនាសម្ព័ន្ឋមុន ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ដែលអាចទទួលពលករចូលមកធ្វើចត្តាឡីស័កបានប្រមាណ ចំនួន ៣០០០នាក់  ដោយឡែកចំពោះ ឃ្លាំងចំនួន២ទៀត នឹងពិនិត្យលទ្ឋភាពតាមក្រោយស្របតាមលំហូរចូលពលករ ។

ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងារឯកឧត្តម  បាននិងកំពុងមមាញឹករៀបចំធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ឋនៅទីតាំងរោងម៉ាស៊ីនកែច្នៃអង្ករមួយកន្លែង ស្ថិតនៅភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាល ដែលអាចផ្ទុកបានចំនួន ២.៥០០ គ្រែ ផងដែរ។

PLB Banner on article detail