រដ្ឋបាលខេត្ត​បាត់ដំបង ទទួល​អំណោយ​សម្តេច​តេ​ជោ គឺ​ផ្លែ​មៀន​ក្រអូប និង​តា​ង៉ែ​ន ចំនួន​០៥​តោន​

ថ្ងៃច័ន្ទ 30 សីហា 2021, 20:24

​រដ្ឋបាលខេត្ត​បាត់ដំបង និង​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ នេះ បានទទួល​ផ្លែ​មៀន​ក្រអូប និង​តា​ង៉ែ​ន​ចំនួន​០៥​តោន ដែលជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ​ឯកឧត្តម សួស យ៉ា​រ៉ា តំណាង​ឲ្យ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ដែល​ការ​ប្រគល់ជូន​នេះ ប្រព្រឹត្តទៅ​នៅ​បរិវេណ​សាលាខេត្ត​បាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មកពី​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ ។

​ឋិត​ក្នុងឱកាស​នោះ​ឯកឧត្តម ងួន រតនៈ បាន​មានប្រសាសន៍ថា ជានិច្ចកាល​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​ជីវភាព​រស់នៅ ក៏ដូចជា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​បរិបទ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ សម្ដេច​តែងតែបាន​ណែនាំ​ជំរុញ​ដល់​អាជ្ញាធរ រាជធានី​ខេត្ត​-​ក្រុង​-​ស្រុក មន្ត្រីរាជការ​កងកម្លាំង​សមត្ថកិច្ច​ជួរមុខ ដែល​កំពុង​បំពេញបេសកកម្ម​ជួយ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទូទៅ​បានល្អ​ប្រសើរ ។​

 ជាក់ស្ដែង​ពេលនេះ​មិន​ត្រឹមតែ​បាន​យកចិត្តទុកដាក់​ខ្ពស់​អំពី​បញ្ហា​ការពារ​សុខុមាលភាព អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​បរិបទ​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ប៉ុណ្ណោះ​ទេ សម្តេច​ទាំង​ទ្វេ ថែមទាំង​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ទិញ​ផ្លែ​មៀន ផ្លែ​តា​ង៉ែ​ន ដ៏​ឆ្ងាញ់​ពិសារ​ពី​កសិករ​ខ្មែរ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្វះ​ទីផ្សារ សំដៅ​ជួយ​សម្រាល​ដើមទុន និង​ដើម្បី​ជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​កសិករ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​បំពេញបេសកកម្ម​ការងា​រ​ជួរមុខ និង​ប្រជាពលរដ្ឋ​អ្នកជំងឺ និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀតផង​។​

​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​តំណាង​ឲ្យ​រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌ គុណធម៌​ដ៏​ថ្លៃថ្លា​ប្រពៃ និង​សូម​គោរព​ជូនពរ​សម្ដេច​ទាំង​ទ្វេ​មាន​សុខ​ភាពល្អ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​យូរអង្វែង និង​ការអភិវឌ្ឍ​រីកចម្រើន ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​ជីវភាព​ធូ​ធារ​បស់​ប្រជាពលរដ្ឋ​ទៅ​អនាគត​បន្តទៀត​ផងដែ​រ ៕​

PLB Banner on article detail

អត្ថបទពេញនិយម