​ពលរដ្ឋ​ស្រុក​រតនៈមណ្ឌល ចាប់យក​របរ​ដាំ​ដំណាំ​ប្រភេទ​ទំពាំង​បារាំង មានតម្លៃ​ខ្ពស់ និង​ទីផ្សារ​ល្អ​

ថ្ងៃច័ន្ទ 6 កញ្ញា 2021, 14:46

​ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក រតនៈមណ្ឌល បាន ចាប់ផ្តើម​ប្រក​បរបរ ដាំ​ដំណាំ​ទំពាំង​បារាំង​លក់ ព្រោះ​វា​មានតម្លៃ​ខ្ពស់ និង​មាន​ទីផ្សារ​ល្អ​។​

ប្រជាពលរដ្ឋ​ឈ្មោះ សុខា រស់នៅ ក្នុងភូមិ អូរ​ល្មូ​ន ឃុំ ឃ្លាំង​មាស ស្រុក រតនៈមណ្ឌល នៃ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១​ថា គ្រួសារ​លោកស្រី​បាន ចាប់យក មុខរបរ ដាំ​ដំណាំ​ប្រភេទ​ទំពាំង​បារាំង​នេះ បាន​រយៈពេល​០២ ឆ្នាំ មកហើយ នៅលើ​ផ្ទៃដី​ទំហំ​០២ ហិកតា ដោយ ទទួលបាន ជោគជ័យ និង​អាច រកប្រាក់ ចំណូល បាន ច្រើន គួរសម ។

​ម្ចាស់​ចំការ​ខាងលើ​បាន​ប្រាប់ថា មុខរបរ​ដាំ​ដំណាំ​ប្រភេទ​ទំពាំង​បារាំង​នេះ គឺ​យើង​ប្រើប្រាស់​ពេល​យូរ​ជាង​ដំណាំ​រួមផ្សំ​ផ្សេងៗ ព្រោះ​យើង​ត្រូវការ​បណ្ដុះ កូន​រយៈពេល​បី​ខែ ទើបបាន​យកមក​ដាំ ហើយ​ចំពោះ​ការដាំ​វិញ យើង​ដាំ​រយៈពេល​បី​ខែ ទៅ​បី​ខែ​ជាង​ទៀង​ទើប​វា​ចាប់ផ្ដើម​អោយ​ផល​ជា​ហូរហែ​បន្តបន្ទាប់ ដែល​ឆ្នាំ​ប្រមូល​ផល​ដំបូង​នេះ ក្នុង​មួយ​ថ្ងៃជា​មធ្យម​យើង​អាច​ដក​បាន​ចំនួន ៣០​គីឡូក្រាម ដែល​ប្រមូល​ដក​ក្នុង​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ​ម្តង ដោយ​ក្នុង ០១ គីឡូក្រាម យើង​អាច​លក់បាន​ក្នុងតម្លៃ​ចាប់ពី​៨០០០​រៀល ទៅ​១០០០ ០​រៀល ដោយ​ម៉ូ យមក ប្រមូល​ទិញ ដល់ផ្ទះ អស់ៗ មិនដែល មាន សល់ នោះទេ ។

ម្ចាស់​ចំការ​ដដែល​បាន​បញ្ជាក់ថា ការដែល​គ្រួសារ​លោកស្រី​ចាប់យក​របរ​ដាំ​ដំណាំ​ទំពាំង​ប្រភេទ​នេះ ព្រោះ​វា​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​ដែល​យើង​អាច​យកទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ ដូចជា​, សម្លរ ,​ឆា ,​ស្ងោរ ,​ជ្រក់ ,​ឬ​ស្រុះ​ធ្វើ​អន្លក់​ក៏បាន​ទៅតាម​ចំណង់​ចំណូលចិត្ត​ផ្សេងៗ​គ្នា និង​មាន​ទីផ្សារ​ល្អ តម្លៃ​សមរម្យ និង​វា​មាន​អាយុកាល​ប្រមូល​ផល​វែង រហូត​ទៅដល់ ១០​ឆ្នាំ ទៅ ២០​ឆ្នាំ​ផងដែរ​។​

PLB Banner on article detail

អត្ថបទពេញនិយម