អភិបាលខេត្ត​ប៉ៃលិន ទិញ​ផ្លែ​មៀន​ជាង​១០​តោន ពី​ប្រជាកសិករ លើកស្ទួយ​ការទិញ​ផល្លានុផល​ក្នុងស្រុក និង​គាំទ្រ​ដំណាំ​ខ្មែរ​

ថ្ងៃព្រហស្បតិ៍ 19 សីហា 2021, 21:9

​ប៉ៃលិន៖ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន តំណាង​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ប៉ៃលិន ជាង​១០​តោន ពី​ប្រជាកសិករ ដែល​ជួបប្រទះ​នូវ​បញ្ហា​ក្នុង​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​១៩ ដើម្បី​ចូលរួម​លើកស្ទួយ​ការទិញ​ផល្លានុផល​ក្នុងស្រុក និង​គាំទ្រ​ដំណាំ​ខ្មែរ ក្រោម​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រា​លំបាក ក៏ដូចជា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្រាប់​ការទិញ​ផ្លែ​មៀន​នេះ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ បាន​ចូលរួម​ជួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំនួន​៤០​លាន​រៀល​ផងដែរ នៅក្នុង​រដ្ឋបាលខេត្ត​ប៉ៃលិន​។​

​ប្រជាកសិករ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ការយកចិត្តទុកដាក់​ជួយ​ពួកគាត់ ជាពិសេស​នៅក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​សូមបញ្ជាក់ថា ស្រប​ពេលដែល​ប្រជាកសិករ ដល់​រដូវ​ប្រមូល​ផល​ផ្លែ​មៀន និង​តា​ង៉ែ​ន នា​តំបន់​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ មិនអាច​នាំ​ផលិតផល​ចេញទៅ​ប្រទេសជិតខាង​បាន ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ រាតត្បាត​ខ្លាំង នឹង​កំពុង​ជួប​ការលំបាក ក្នុង​ការរក​ទីផ្សារ​លក់​ចេញ ដែល​យោងតាម​ការ​ប៉ាន​ប្រមាណ​ផ្លែ​មៀន ប្រជាកសិករ​ដែល​កំពុង​ជាប់គាំង មាន​ប្រមាណ​ជា ៥​ម៉ឺន​តោន​នោះ កំពុង​ត្រូវបាន​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​ប្រមូល​ទិញ ក្នុងតម្លៃ​មួយ​សមរម្យ​ផងដែរ​។​

​ប៉ុន្តែ​ការប្រមូលទិញ​នេះ គឺ​សំដៅ​ដល់​កសិករ​ក្រីក្រ ដែល​ដាំ​ដុះ​ដោយផ្ទាល់ មិនមែន​សម្រាប់​ម្ចាស់​ដី ដែលមាន​ចំការ​មៀន​ច្រើន​ឡើយ ពោលគឺ​បើជា​ចម្ការ​មៀន​របស់​មន្ត្រី​ទាំង​ស៊ីវិល ទាំង​កងកម្លាំងប្រដាប់អាវុធ ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ​អ្នកជំនួញ​ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង​ខាង​រដ្ឋបាលខេត្ត​មិន​ទទួល​ទិញ​ឡើយ​៕​

PLB Banner on article detail

អត្ថបទពេញនិយម