ពលរដ្ឋ​ត្អូញត្អែរ តម្លៃ​ម្រះ​ចុះថោក ចំណាយ​ដើម​ច្រើន មិនមាន​ប្រាក់ចំណេញ​

ថ្ងៃពុធ 8 កញ្ញា 2021, 8:33

​ខេត្តបាត់ដំបង​! ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រក​បរបរ​ដាំ​ដំណាំ​លក់ បាន​ត្អូញត្អែរ​ពី​តម្លៃ​ម្រះ​ចុះថោក​នៅ​រដូវ​ដែល​កំពុង​ប្រមូល​ផល ដោយ​ចំណាយ​ដើមទុន​អស់​ច្រើន អាច​ប្រឈម​នឹង​ការខាតបង់​មិនមាន​ប្រាក់ចំណេញ​។​

 

​ប្រជាពលរដ្ឋ​ឈ្មោះ ណារិន រស់នៅ​ភូមិ​អូរ​ល្មូ​ន ឃុំ​ឃ្លាំង​មាស ស្រុក​រតនមណ្ឌល នៃ​ខេត្តបាត់ដំបង បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា គ្រួសារ​លោកស្រី​ក្រៅពី​ការដាំ​ដំឡូង​មី និង​ពោត ពួកគាត់​បាន​ចាប់យក​ការដាំ​ដំណាំ​បន្លែ​លក់​ផងដែរ ដែល​បច្ចុប្បន្ននេះ​ពួកគាត់​បាន​ដាំ​ដំណាំ​ប្រភេទ​បន្លែ​ម្រះ នៅក្នុង​ទំហំ​ផ្ទៃដី ០១​ហិកតា ស្មើនឹង ៤៨ រង​។​

 

​ចំពោះ​ដំណាំ​ម្រះ​នេះ គឺ​យើង​ប្រើ​រយៈពេល ០១​ខែ ២០​ថ្ងៃ ទើប​យើង​បាន​ប្រមូល​ផល ហើយ​ការប្រមូល​ផល​នេះដែរ​បើសិនជា​បាន​ត្រឹម​តម្លៃ​ក្នុង​០១​គីឡូក្រាម ២០០០​រៀល គឺ​យើង​អាច​ចំណេញ ព្រោះ​វា​អស់​ដើម​ច្រើន ទៅលើ​ទ្រើង​អា​សី ជី និង​ឈ្នួល​កម្មករ​ច្រើន ខណៈដែល​ពេលនេះ​ក្នុង​០១​គីឡូក្រាម​លក់បាន​ត្រឹមតែ​១០០០​រៀល​ប៉ុណ្ណោះ ទើប​ពេលនេះ​លោកស្រី​បង្ខំចិត្ត​ធ្វើ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ ដោយ​មិន​ជួល​យក​កម្មករ​នោះឡើយ​។​

 

​លោកស្រី​បានបញ្ជាក់​បន្ថែមថា អត្ថប្រយោជន៍​ម្រះ គឺ​យើង​អាច​យកទៅ ចៀន​ជាមួយ​ពង​ទា  ស្ងោរ​ញាត់​ជាមួយ​សាច់ជ្រូក ខ ឬ​ធ្វើ​ស៊ុប​ម្រះ ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន ឬក៏​អាច​កោស​ពូត​យក​ទឹក​ហូប​ដើម្បីអោយ​ស្រួលខ្លួន​ផងដែរ ដែល​ក្នុង​មួយថ្ងៃ​លោកស្រី​អាច​ប្រមូល​ផល​បាន​ពី ជាង ៣០០​គីឡូក្រាម ទៅ ៤០០​គីឡូក្រាម​។​

ពលរដ្ឋ​ត្អូញត្អែរ តម្លៃ​ម្រះ​ចុះថោក ចំណាយ​ដើម​ច្រើន មិនមាន​ប្រាក់ចំណេញ​
ពលរដ្ឋ​ត្អូញត្អែរ តម្លៃ​ម្រះ​ចុះថោក ចំណាយ​ដើម​ច្រើន មិនមាន​ប្រាក់ចំណេញ​
ពលរដ្ឋ​ត្អូញត្អែរ តម្លៃ​ម្រះ​ចុះថោក ចំណាយ​ដើម​ច្រើន មិនមាន​ប្រាក់ចំណេញ​
ពលរដ្ឋ​ត្អូញត្អែរ តម្លៃ​ម្រះ​ចុះថោក ចំណាយ​ដើម​ច្រើន មិនមាន​ប្រាក់ចំណេញ​
ពលរដ្ឋ​ត្អូញត្អែរ តម្លៃ​ម្រះ​ចុះថោក ចំណាយ​ដើម​ច្រើន មិនមាន​ប្រាក់ចំណេញ​
ពលរដ្ឋ​ត្អូញត្អែរ តម្លៃ​ម្រះ​ចុះថោក ចំណាយ​ដើម​ច្រើន មិនមាន​ប្រាក់ចំណេញ​

PLB Banner on article detail

អត្ថបទពេញនិយម