ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា នៅ​ខេត្ត​ប៉ៃលិន​

ថ្ងៃអង្គារ 19 តុលា 2021, 15:55

ខេត្តប៉ៃលិន៖ ក្រោយភ្លៀងធ្លាក់ជោគជាំ អស់រយៈពេលជាយូរថ្ងៃ បណ្តាលឱ្យក្លាយទៅជាជំនន់ទឹកភ្លៀង ហូរចូលទៅក្នុងស្ទឹង និងអូរ សាចទៅតាមចំការ លិចលង់ដំណាំដំាំដុះរបស់ប្រជាកសិករ នៅតាមចម្ការក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលរងការខូចខាត អស់ជាច្រើនហិកតា ដោយពួកគាត់ម្នាក់ៗ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាជីវភាពប្រចាំថ្ងៃ។

 

បើតាមការរៀបរាប់ពីលោក ផាន សុផាណារ៉ា ប្រធានការិយាល័យក្សត្រសាស្ត្រ និងផលិតភាព កសិកម្ម នៃមន្ទីរកសិរកម្ម និងរុក្ខាប្រមាញ់ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ដំណាំស្រូវដែលអនុវត្តការងារដាំដុះសរុបទាំងអស់ បានចំនួន៦៩៩០ហិកតា ក្នុងនោះទទួលរងផលប៉ះពាល់ ដោយមានកូនរដូវប្រាំង បណ្តាលឱ្យងាប់អស់ចំនួន៥៥០ហិកតា ខាងមន្ត្រីជំនាញធ្វើការសង្រ្គោះបានចំនួន៥៥០ហិកតា។

 

ប្រភពបន្តទៀតថា ចំណែកដំណាំពោតក្រហម អនុវត្តការងារដាំដុះបានសរុបចំនួន៦៩១០ហិកតា (ដង្កូវហ្វូងប្រភេទថ្មី) ។ ហើយក៏ទទួលរងផលប៉ះពាល់ចំនួន៨៨៣ហិកតា និងសង្រ្គោះបានចំនួន៨២៨ហិកតា ទទួលការខូតខាតអស់ចំនួន១៥ហិកតា ដោយស្តារឡើងវិញ បានចំនួន១៥ហិកតា ។ រីឯដំឡូងមី របស់ប្រជាពលរដ្ឋ អនុវត្តការងារដាំដុះបានសរុបចំនួន៤៣៤៩៩ហិកតា ទទួលរងផលប៉ះពាល់១២៩០ហិកតា ដោយសង្គ្រោះឡើងវិញបានចំនួន១២៨៨ហិកតា ខូតខាតអស់ត្រឹមតែចំនួន២ហិកតា ប៉ុណ្ណោះ និងស្តារឡើងវិញបានចំនួន២ហិកតា ។

 

លោកបញ្ជាក់ថា ចំពោះដំណាំដំឡូងមី អនុវត្តការងារដាំដុះបានសរុបចំនួន៤៣៤៩៩ហិកតា (ប៉ះពាល់ដោយទឹកភ្លៀង កំពុងតាមដានបន្ត) ទទួលរងផលប៉ះពាល់ចំនួន៦៥០ហិកតា ហើយខូចខាតសរុបអស់ចំនួន៦០០ហិកតា ។ លើសពីនេះ សរុបផលប៉ះពាល់ដោយគ្រោះធម្មជាតិលើដំណាំដំាំដុះទាំងអស់ នៅក្នុងខេត្តប៉ៃលិនមានចំនួន៣៣៣៣ហិកតា សង្គោ្រះឡើងវិញសរុបចំនួន២៧១៦ហិកតា ខូចខាតទាំងស្រុងសរុបចំនួន៦១៧ហិកតា ។

 


ចំណែកប្រជាពលរដ្ឋម្នាក់ៗកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជីវភាពប្រចាំថ្ងៃ ខណៈដែលឃើញដំណាំដំឡូងមី ពោតក្រហម និងស្រូវរបស់ខ្លួនកំពុងទទួលរងផលប៉ះពាល់បណ្តាលឱ្យខូចខាត ហើយបើសិនជាភ្លៀងនៅបន្តធ្លាក់ថែមទៀត នឹងមិនអាចប្រមូលផលលក់យកប្រាក់សងជំពាក់បំណុលគេនោះឡើយ៕

ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដី​ដំណាំ​ជិត ២​ពាន់​ហិកតា  នៅ​ខេត្ត​ប៉ៃលិន​

PLB Banner on article detail