សាវម៉ាវ​ព្រៃ រសជាតិ​ជូរ​ផ្អែម មាន​វត្តមាន​ក្នុងព្រៃ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍

ថ្ងៃពុធ 1 កញ្ញា 2021, 14:41

លោក អ៊ិន សៅ សមាជិក​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្ថិតនៅ​ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា សាវម៉ាវ​ព្រៃ ជា​ប្រភេទ​រុក្ខផល​ធម្មជាតិ​ម្យ៉ាង​ដែល​ដុះ​ក្នុង​ព្រៃភ្នំ និង​ព្រៃ​សហគមន៍ ដែល​ដើម​របស់​វា​ជា​ប្រភេទ​វល្លិ ដុះ​ឡើង​តាម​ដើមឈើ​ខ្ពស់ៗ មាន​ដើមពី​តូច​ដល់​ធំ ស្លឹក​វា​ស្រដៀង​គ្នា និង​សាវម៉ាវ​ស្រុក​ដែរ និង​មាន​ផ្លែ​ប៉ុន​សាវម៉ាវ​ស្រុក​ដែរ តែមាន​រាង​វែង​បន្តិច ដែល​អាច​បរិភោគបាន ដែលមាន​រសជាតិ​ជូរ​ផ្អែម ផ្លែ​ទៅតាម​រដូវ​កាល គឺ​ចាប់ពី​ខែសីហា ដល់​ខែតុលា ខណៈ​កន្លងមក មិនសូវមាន​អ្នក​ស្គាល់ និង​បាន​បរិភោគ​នោះទេ និង មិនមាន​អ្នក​បេះ​យកទៅលក់​នៅតាម​ទីផ្សារ​ឱ្យ​ទូលំទូលាយ​ដែរ​។​

 

​លោក អ៊ិន សៅ បានឱ្យដឹង​ទៀតថា កន្លងមកនេះ ប្រជា​សហគមន៍​បាន​បេះ​សាវម៉ាវ​ព្រៃ​នេះ សម្រាប់តែ​បរិភោគ​ខ្លួនឯង និង​លក់​ខ្លះៗ​ដល់​អ្នកទេសចរ​មក​កម្សាន្ត​នៅក្នុង​សហគមន៍​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ អ្នកទេសចរ​ចាប់ផ្តើម​ស្គាល់ និង​បាន​បរិភោគ​ផ្លែ​សាវម៉ាវ​នេះ​កាន់តែ​ច្រើនជាង​មុន ហើយ​និង​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​បេះ​ផ្លែឈើ​ប្រភេទ​នេះ ទៅ​លក់​នៅ​ទីផ្សារ​ផងដែរ ហើយ​សម្រាប់​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​នេះ គឺ​បានផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដែរ ដល់​ប្រជាពលរដ្ឋ ដូចជា ៖ ចំណូល​ពី​ការ​បាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា , ចំណូល​ពី​អនុផល​ព្រៃឈើ រួមមាន ៖ ការយក​ទឹកឃ្មុំ , បេះ​ផ្សិត , បេះ​ផ្លែឈើព្រៃ​ទៅតាម​ដូ​វ​កាល ដូចជា ផ្លែ​គុយ ,​សេ​មាន់ , សាវម៉ាវ​ព្រៃ និង​ផ្លែ​កោណ​ជាដើម​ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ​ឱ្យបាន​ល្អ ព្រោះ​វា​បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​យើង​គ្រប់គ្នា​តាមរយៈ​រូបភាព​ផ្សេងៗ​គ្នា​។​

 

​លោក សូត្រ គិ​ម​សុង ជា​ប្រជា​ល​រដ្ឋ​ម្នាក់​នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង  ដែល​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​នេះ បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​បាន​ស្គាល់​សាវម៉ាវ​ព្រៃ​នេះ ខណៈ​កន្លងមក​លោក​ស្គាល់​តែ​ផ្លែឈើ​ស្រុក ឥឡូវនេះ​លោក​បាន​កម្សាន្ត​នៅ​សហគមន៍​បាន​ស្គាល់ និង​បាន​ភ្លុក​រស់ជាតិ​សាវម៉ាវ​នេះ​ទៀត ហើយ​នៅ​តំបន់​នេះ ប្រហែលជា​នៅមាន​ផ្លែឈើព្រៃ​ដែល​អាច​បរិភោគ​បានជា​ច្រើន​ទៀត ដែល​រូបលោក ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ​ផ្សេងៗ​ទៀត មិនទាន់​ស្គាល់ ដូច្នេះ​ដូ​ម​ឱ្យ​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ​ទូទៅ ចូលរួម​ការពារ​ព្រៃឈើ​ទាំងអស់គ្នា ព្រោះ​វា​មាន​ប្រយោជន៍​ជាច្រើន​ដល់​យើង​គ្រប់គ្នា​៕ ដោយ តាំង ហូ​

សាវម៉ាវ​ព្រៃ រសជាតិ​ជូរ​ផ្អែម មាន​វត្តមាន​ក្នុងព្រៃ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍
សាវម៉ាវ​ព្រៃ រសជាតិ​ជូរ​ផ្អែម មាន​វត្តមាន​ក្នុងព្រៃ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍
សាវម៉ាវ​ព្រៃ រសជាតិ​ជូរ​ផ្អែម មាន​វត្តមាន​ក្នុងព្រៃ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍
សាវម៉ាវ​ព្រៃ រសជាតិ​ជូរ​ផ្អែម មាន​វត្តមាន​ក្នុងព្រៃ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍
សាវម៉ាវ​ព្រៃ រសជាតិ​ជូរ​ផ្អែម មាន​វត្តមាន​ក្នុងព្រៃ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍

PLB Banner on article detail

អត្ថបទពេញនិយម