គ្រោះធម្មជាតិ​ផ្គរ​រន្ទះ​ពីរ​ករណី​ផ្សេងគ្នា​បាន​បាញ់​សម្លាប់សត្វ​គោ ក្របី អស់​ចំនួន​០៣​ក្បាល​

ថ្ងៃព្រហស្បតិ៍ 26 សីហា 2021, 8:34

ខេត្តបាត់ដំបង​! កាលពី​ល្ងាច​ថ្ងៃទី ២៥.​ខែសីហា​.​ឆ្នាំ​២០២១ នៅតាម​បណ្តា​ក្រុង ស្រុក មួយចំនួន​នៃ​ខេត្តបាត់ដំបង មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ បានកើត​ឡើង​ពីរ​ករណី​ផ្សេងគ្នា​បណ្តាលអោយ​ងាប់​សត្វ​គោ ក្របី របស់​ពលរដ្ឋ​អស់​ចំនួន​០៣​ក្បាល​។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា ករណី​ទីមួយ​កើតឡើង​នៅវេលា​ម៉ោង ១៦​និង​១៥​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១០១ នៅ​ចំនុច​ភូមិ​មុខរា​ហ៍​១ .​ឃុំ​មុខរា​ហ៍​.​ស្រុក​រុក្ខ​គិរី​.​ខេត្តបាត់ដំបង បណ្តាលអោយ​បាញ់​ងាប់​សត្វ​គោ​ចំនួន ០១​ក្បាល នឹង ក្របី ចំនួន​០១​ក្បាល ។​

 

​ករណី​ទី​ពីរ កើតឡើង​នៅវេលា​ម៉ោង ១៥​និង​០០​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១០១ នៅ​ចំនុច​ភូមិ​ស្វាយ​វែង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង បណ្តាលអោយ​បាញ់សម្លាប់​សត្វ​គោ ចំនួន​០១​ក្បាល ដែលមាន​ម្ចាស់​ឈ្មោះ ម៉ូត កែវ​កុ​ត ភេទ​ប្រុស អាយុ ៧០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​វែង ឃុំ​កំរៀង ស្រុក​កំរៀង​។​

គ្រោះធម្មជាតិ​ផ្គរ​រន្ទះ​ពីរ​ករណី​ផ្សេងគ្នា​បាន​បាញ់​សម្លាប់សត្វ​គោ ក្របី អស់​ចំនួន​០៣​ក្បាល​

PLB Banner on article detail