ពលករខ្មែរប្រុសស្រី១៤នាក់ត្រូវតម្រួតថៃឃាត់ខ្លួនលើគោលដៅពីរផ្សេងគ្នា ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជា

ថ្ងៃសុក្រ 30 កក្កដា 2021, 11:28

ប្រទេសថៃ៖ ពលករខ្មែរប្រុសស្រីចំនួន១៤នាក់ត្រូវបានកម្លាំងតម្រួតការពារព្រំដែនថៃលេខ០៣ និងលេខ១២ ធ្វើការឃាត់ខ្លួននៅលើគោលដៅពីរផ្សេងគ្នា ខណៈពួកគេរត់គេចពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ស្របពេលដែលថៃកំពុងឆ្លងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ និងមេរោគបម្លែងខ្លួនថ្មី។

ការឃាត់ខ្លួននេះគឺបានធ្វើឡើងជាបន្តបន្ទាប់នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងស្រុកតាប្រាក់យ៉ា និងស្រុកអារញ្ញប្រាថេត តាមចំការដំឡូងមី ត្រង់ចំណុចដុងងូ ក្នុងឃុំប៉ារ៉ៃ  ដោយក្នុងនោះស្រុកតាប្រាក់យ៉ា ឃាត់បានចំនួន ០៦នាក់ និងក្នុងស្រុកអារញ្ញប្រាថេតចំនួន ០៨នាក់។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យកម្តៅដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩រួចមក ពួកគេបានសារភាពថា ដោយសារតែការភ័យខ្លាចនូវជំងឺប្រភេទថ្មីផងទើបពួកគេសម្រេចគេចខ្លួនវិលត្រឡប់មកកម្ពុជាវិញដោយចំណាយថវិកាក្នុងម្នាក់ៗទៅលើអ្នកបង្ហាញផ្លូវអស់ចំនួន៤.០០០ បាតផងដែរ ៕

ពលករខ្មែរប្រុសស្រី១៤នាក់ត្រូវតម្រួតថៃឃាត់ខ្លួនលើគោលដៅពីរផ្សេងគ្នា ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជា
ពលករខ្មែរប្រុសស្រី១៤នាក់ត្រូវតម្រួតថៃឃាត់ខ្លួនលើគោលដៅពីរផ្សេងគ្នា ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជា
ពលករខ្មែរប្រុសស្រី១៤នាក់ត្រូវតម្រួតថៃឃាត់ខ្លួនលើគោលដៅពីរផ្សេងគ្នា ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជា
ពលករខ្មែរប្រុសស្រី១៤នាក់ត្រូវតម្រួតថៃឃាត់ខ្លួនលើគោលដៅពីរផ្សេងគ្នា ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជា
ពលករខ្មែរប្រុសស្រី១៤នាក់ត្រូវតម្រួតថៃឃាត់ខ្លួនលើគោលដៅពីរផ្សេងគ្នា ខណ:ពួកគេបម្រុងឆ្លងដែនមកកម្ពុជា

PLB Banner on article detail