លោកស្រី មួរ សុខហួរ ត្រូវបានមន្ត្រីនៅព្រលានយន្តហោះអាមេរិក Los Angeles International Airport មិនអនុញ្ញាតឲ្យឡើងយន្តហោះ

ថ្ងៃអាទិត្យ 17 មករា 2021, 20:34

លោកស្រី មួរ សុខហួរ បានប្រើលិខិតឆ្លងដែនអាមេរិករបស់ខ្លួន ក្នុងការព្យាយាមធ្វើដំណើរ «តាមរបៀបភូតកុហកថា មកកម្ពុជា»។ លោកស្រី មួរ សុខហួរ និងគូកនបានសម្តែងនៅព្រលានយន្តអាមេរិកជាងមួយម៉ោងដើម្បីបង្ហាញថា «គាត់ខំ» តែទីបំផុត ក្រុមហ៊ុនយន្តហោះអាមេរិក មិនអនុញ្ញាតឲ្យលោកស្រី មួរ សុខហួរ ឡើងយន្តហោះទេ។ ក្រុមមនុស្សមួយចំនួនទៀតជាគូកនរបស់លោកស្រី មួរ សុខហួរ ក៏បានប្រកាសលុបការវិលត្រឡប់នេះដែរ។ ទីបំផុត ផែនការវិលត្រឡប់នេះបរាជ័យ និងជាការបោកប្រាស់ ដូចករណី សម រង្ស៊ី ដែរ។

គេបានដឹងរួចហើយថា វានឹងមិនអាចធ្វើដំណើរបានទេ ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់។ កុំថាឡើយអ្នកនយោបាយ សូម្បីតែពាណិជ្ជករ អាជីវករ ឬប្រជាជនធម្មតា ដែលចង់ធ្វើដំណើរឆ្លងប្រទេស ក៏ក្រុមហ៊ុនអាកាសចរ មិនអនុញ្ញាតឲ្យឡើងយន្តហោះដែរ បើ «បុគ្គលនោះ គ្មានឯកសារធ្វើដំណើរគ្រប់គ្រាន់តាមផ្លូវច្បាប់»។ នេះគឺជាច្បាប់។ មន្ត្រីអាមេរិក បានបង្រៀនលោកស្រី មួរ សុខហួរ និងគូកនហើយអំពីបញ្ហានេះ។ មន្ត្រីខ្មែរ មិនតបត ជាមួយនឹង ក្រុមសម្តែងនយោបាយបោកប្រាស់ មួរ សុខហួរ ទេ។

 អ្វីៗដែលលោកស្រី មួរ សុខហួរ ធ្វើនេះគ្រាន់ជាការសម្តែងបោកប្រាស់ប៉ុណ្ណោះ ព្រោះ «បើចង់ជាប់គុកមែន ចាំបាច់រត់គេចទៅក្រៅប្រទេសធ្វើអ្វី?»។ តាមផ្លូវច្បាប់ «លោកស្រី មួរ សុខហួរ គ្មានសិទ្ធិប្រើលិខិតឆ្លងដែនការទូតខ្មែរនោះទេ ព្រោះលោកស្រី គ្មានតួនាទីអ្វីទាំងអស់ក្នុងសភា ឬរជារាជការខ្មែរ ដែលអាចមានសិទ្ធិប្រើលិខិតឆ្លងដែនកម្រិតខ្ពស់នេះទេ»។

លិខិតឆ្លងដែនការទូត ដែលក្រសួងការបរទេសចេញជូនបាន គឺសម្រាប់តែមន្ត្រីជាន់ខ្ពស់ក្នុងមុខងារ ដែលមានសិទ្ធិប្រើប្រាស់ប៉ុណ្ណោះ។ លោកស្រី មួរ សុខហួរ ក៏គួរយល់ថា សូម្បី ឋានៈជា «ជំទាវ» ក៏បាត់បង់ដែរ ពីព្រោះ លោកស្រី គ្មានតំណែងជំទាវនេះទេ។ ឋានៈពិតរបស់លោកស្រី គឺជា «ជនជាប់ចោទ» ដែលកំពុងគេចវេសពីផ្លូវច្បាប់៕

លោកស្រី មួរ សុខហួរ ត្រូវបានមន្ត្រីនៅព្រលានយន្តហោះអាមេរិក Los Angeles International Airport មិនអនុញ្ញាតឲ្យឡើងយន្តហោះ
លោកស្រី មួរ សុខហួរ ត្រូវបានមន្ត្រីនៅព្រលានយន្តហោះអាមេរិក Los Angeles International Airport មិនអនុញ្ញាតឲ្យឡើងយន្តហោះ

PLB Banner on article detail

អត្ថបទពេញនិយម