កម្ពុ​ជាមាន​ប្រជាជន ១៥,៥ លាន​នាក់​

ថ្ងៃពុធ 27 មករា 2021, 11:16

​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​បានប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ម្សិលមិញ ក្រោយពី​បញ្ចប់​ការធ្វើជំរឿន​ប្រជាជន​ទូទៅ​កាលពី​ថ្ងៃទី ៣ ខែមីនា​ឆ្នាំ ២០១៩ ដោយ​រកឃើញថា ប្រជាជន​កម្ពុជា​មានកា​រ​កើន​ឡើងដល់ ១៥,៥ លាន​នាក់ ស្នើ​នឹង ១៦% បើ​ធៀប​លទ្ធផល​ជំរឿន​កាលពី​ឆ្នាំ ២០០៨ មាន​ចំនួន ១៣,៤ លាន​នាក់។

 

​មន្ត្រី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​បាន​កែច្នៃ និង​វិភាគ​ទិន្នន័យ​ដោយ​សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស និង​អ្នកជំនាញការ​អន្តរជាតិ​បានបញ្ចប់​ទាន់ពេលវេលា ទោះជា​ស្ថិតក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ ១៩ ជា​សកល​ក៏ដោយ​។​

 

​អត្រាកំណើន​ប្រជាជន​នៅ​ខ្ពស់ជាង​អត្រា​មធ្យម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ នៅមាន​កិច្ចការ​ជាច្រើន ដើម្បី​ធ្វើ​ក្នុងការ​បង្កើន​នូវ​លក្ខខណ្ឌ​សុខភាព​ប្រជាជន​ឱ្យ​ប្រសើរឡើង​នូវ​សេវា​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី និង​ការកាត់បន្ថយ​នូវ​មរណភាព​កុមារ ទារក និង​មាតា​៕

កម្ពុ​ជាមាន​ប្រជាជន ១៥,៥ លាន​នាក់​

PLB Banner on article detail