រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅដីឡូត៍ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ

ថ្ងៃច័ន្ទ 21 ធ្នូ 2020, 17:15

បន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងក្បាលគ្រាប់ ជាច្រើនគ្រាប់ ត្រូវបានមន្ត្រីអង្គភាពស៊ីម៉ាក់ រាវរកឃើញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចដីឡូត៍ពលរដ្ឋមួយកន្លែង ស្ថិតក្នុងភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា គ្រាប់ និងក្បាលគ្រាប់ដែលមន្ត្រីជំនាញរកឃើញខាងលើ មានដូចជា ៖ ក្បាលគ្រាប់ DCA ៣៧mm ចំនួន១២០គ្រាប់ និងក្បាលគ្រាប់១២mm ចំនួន១១២ គីឡូក្រាម នៅចំណុចខាងលើ ជាកន្លែងក្បែរអតីតឃ្លាំងស្តុកគ្រាប់កាលពីសម័យសង្រ្គាម ។ 

លោកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះដែរ កម្លាំងនគរបាលប៉ុស្តីរដ្ឋបាលឃុំបុស្បូវ និងប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ស្រុកព្រះនេត្រព្រះ ក៏បានសហការជាមួយមន្ត្រីអង្គភាពហេឡូត្រាសដ៍ ដើរប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខាងជើងចម្ងាយ២គីឡូពីភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានចំនួន៧គ្រាប់ ក្នុងនោះមានគ្រាប់មីនស្គចំនួន១គ្រាប់ គ្រាប់មីន៦៩ចំនួន១ គ្រាប់៦០មមចំនួន២គ្រាប់គ្រាប់៨០មម១និងគ្រាប់កាំភ្លើងយន្ត DCA ចំនួន២គ្រាប់ ។ 

ក្រោយរកឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ត្រូវបានប្រគល់ជូនទៅខាងអង្គភាពហេឡូត្រាសដ៍ ដើម្បីធ្វើការបំផ្លាញចោល ៕ 

 

រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅដីឡូត៍ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ
រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅដីឡូត៍ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ
រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅដីឡូត៍ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ
រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅដីឡូត៍ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ
រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅដីឡូត៍ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ

PLB Banner on article detail