ពលរដ្ឋខ្វះខាត៥៣គ្រួសារទទួល អំណោយមនុស្សធម៍ពី គណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ

ថ្ងៃព្រហស្បតិ៍ 17 ធ្នូ 2020, 17:27

ខេត្តប៉ៃលិន ៖ ពលរដ្ឋមានជីវភាពខ្វះខាតនៅស្រុកសាលាក្រៅខេត្តប៉ៃលិនបានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅកាលពីថ្ងៃទី១៧-១២-២០២០ បាននាំយកអំណោយមនុស្សធម៍ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះស្បៀងអាហារចំនួន៥២គ្រួសារ នៅក្នុងមូលដ្ឋាន។

 ក្នុងការចែកអំណោយមនុស្សធម៌នេះដែរ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ ក៍បានផ្សព្វផ្សាយអប់រំ ណែនាំអំពីអនាម័យខ្លួនប្រាណជាប់ជាប្រចាំ គឺត្រូវរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីជៀសអោយផុតពីជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ។

ចំណែកប្រជាពលរដ្ឋ ដែលរស់នៅនៅក្នុងភូមិខាងលើមានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអំណោយសប្បុរសធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ ។

 ជាមួយគ្នានោះដែរ ពួកគាត់ ក៍បានថ្លែងអំណរ អរគុណគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារ ហើយក៏សូមជូនពរដល់លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទទួលបានជោគជ័យគ្រប់ភារៈកិច្ចផងដែរ ៕

 

ពលរដ្ឋខ្វះខាត៥៣គ្រួសារទទួល អំណោយមនុស្សធម៍ពី គណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ
ពលរដ្ឋខ្វះខាត៥៣គ្រួសារទទួល អំណោយមនុស្សធម៍ពី គណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ
ពលរដ្ឋខ្វះខាត៥៣គ្រួសារទទួល អំណោយមនុស្សធម៍ពី គណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ
ពលរដ្ឋខ្វះខាត៥៣គ្រួសារទទួល អំណោយមនុស្សធម៍ពី គណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ
ពលរដ្ឋខ្វះខាត៥៣គ្រួសារទទួល អំណោយមនុស្សធម៍ពី គណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ

PLB Banner on article detail