​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​

ថ្ងៃសៅរ៍ 24 កក្កដា 2021, 8:41

​ខេត្តបាត់ដំបង​! នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​បាត់ដំបង ដែលមាន​ឯកឧត្តម ងួន រតនៈ ជា​អភិបាលខេត្ត លោក សឿ​ម ប៊ុន​រិ​ទ្ធ និង​លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត បានទទួល អំណោយ ជា​សម្ភារៈប្រើប្រាស់​ការពា​រ​និង​សម្លាប់​មេរោគ ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង និង​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​នៃ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង​។

 

​អំណោយ ជា​សម្ភារៈប្រើប្រាស់​ការពា​រ​និង​សម្លាប់​មេរោគ ដែល​ទទួលបាន​នាពេលនេះ​មាន -​ម៉ាស៊ីន​សម្លាប់​មេរោគ​ចំនួន ២ គ្រឿង - អាល់កុល ចំនួន ១០០ កាន និង​ម៉ាស់​ចំនួន ១០០ ០០០ សន្លឹក  ដែលជា​អំណោយ​របស់ ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង និង​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​នៃ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង ដើម្បី​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុងការ​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង នឹង កូ​វីដ​-១៩ ។

 

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ៖ ជួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​ខេត្តបាត់ដំបង សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង និង​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​នៃ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង ដែល​បាន​ផ្តល់នូវ​សម្ភារៈ សម្រាប់​ប្រើប្រាស់​សម្លាប់​មេរោគ​កូ​វីដ​-១៩ ដើម្បី​ជួយ​គាំទ្រ​ក្នុង​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩  ដែល​នៅ​ចំពោះមុខ​នេះ សកម្មភាព​រីក​រាលដាល ជម្ងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ មាន​ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្ត ដែល​ជាការ​ព្រួយ​បារ​ម្មណ៍ ។

 

​សម្ភារៈ​ទាំងនេះ រដ្ឋបាលខេត្ត នឹងធ្វើ​ការបែងចែក​ទៅដល់​ស្រុក​គោលដៅ​ប្រើប្រាស់​តែម្តង ទាំង​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក មណ្ឌល​ព្យាបាល ទីតាំង​ចាក់​វ៉ាក់សាំង និង​យន្តការ​នានា​ដែល​បម្រើ​ឲ្យ​ការគ្រប់គ្រង​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នេះ ។​

​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​
​រដ្ឋបាលខេត្ត​បាត់ដំបង​ ទទួលអំណោយ​ជា​សម្ភារៈប្រើប្រាស់​ការពារ និង​សម្លាប់​មេរោគ​ពី​ឯកឧត្តម សុខ វាសនា ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​

PLB Banner on article detail