អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ តាម​ផ្ទះ កើនឡើង​ដល់​ជិត​១​ពាន់​នាក់​ហើយ​

ថ្ងៃសុក្រ 9 កក្កដា 2021, 14:12

​ភ្នំពេញ​៖ អ្នកជំងឺ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ គិត​មកដល់​ម៉ោង​នេះ​បាន​កើន​ឡើងដល់​ចំនួន​ជិត​១​ពាន់​នាក់​ហើយ ហើយ​ក្នុង​ចំនួន​នេះ ក៏មាន​អ្នកជា​សះស្បើយ​ពី​ជម្ងឺ​នេះ​ជាច្រើន​រយ​នាក់​ផងដែរ ក្រោម​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ ទៅតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​លើកទឹកចិត្ត​អោយមាន​ការព្យាបាល​ជម្ងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ ខណៈដែល​ជម្ងឺ​នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មិនមាន​ការ​ថមថយ​សោះ​។​

 

​នេះ​បើតាម​ការបង្ហាញ​ឱ្យដឹង​ក្នុង​កិច្ចប្រជុំ​មួយ​តាមរយៈ Video Conference ជាមួយ​លោក ស្នងការ​ការ​នគរបាល​រាជធានី លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សុខាភិបាល ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៩ កក្កដា ២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ ។ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា គិត​មកដល់​ម៉ោង​នេះ អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ បាន​កើន​ឡើងដល់​ចំនួន​៩១៥​នាក់​ហើយ ហើយ​ក្នុង​ចំនួន​នេះ មាន​អ្នក​សះជា​ពី​ជម្ងឺ​នេះ ចំនួន​២៦៨​នាក់ និង​មាន​អ្នក​កំពុង​ព្យាបាល​ចំនួន​៦៤៧​នាក់ ស្រី​ចំនួន​៣១៧​នាក់​។ លោក​បញ្ជាក់ថា ការកើនឡើង​នូវ​ចំនួន​អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ​នៅ​ប៉ុន្មាន​ថ្ងៃនេះ ដោយសារតែ​យើង​បាន​លើកទឹកចិត្ត​អោយ​ពួកគាត់​បាន​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ ។​

 

​លោក​បន្តថា ចំពោះ​អ្នក​ជម្ងឺ​ដែលមាន​នឹង​កំពុង​ព្យាបាល​នៅតាម​មណ្ឌល ពួកគាត់​អាច​សុំ​ការអនុញ្ញាតិ សូម​ប្តូរ​ទៅ​ព្យាបាល​នៅតាម​ផ្ទះ​វិញ​បាន តែ​ត្រូវមាន​កិច្ចសន្យា​មួយ ជាមួយ​ក្រុមការងារ​ដោយ​ភ្ជាប់​នូវ លក្ខ​ខ័​ណ្ឌ​ច្បាប់​មួយចំនួន ហើយ​យើង​ជា​អ្នករាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​គ្រប់គ្រង មើល​ខុសត្រូវ​ពួកគាត់​។​

 

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា បងប្អូន​ប្រជាពលរដ្ឋ ក្រោយ​ការពិនិត្យ​ធ្វើតេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនាម​ជា​អាជ្ញាធរ​និង​ក្រុមគ្រូពេទ្យ ត្រូវ​សួរនាំ​ពួកគាត់​ថា​តើ​មានលទ្ធភាព​ទៅ​ព្យាបាល​នៅតាម​ផ្ទះ​ទេ បើ​មាន យើង​ត្រូវ​ជូន​ពួកគាត់​មក​ផ្ទះ​ខ្លាច​ពួកគាត់​ទៅណា ផ្តេសផ្តាស​មុន​ចូល​ផ្ទះ​។ នៅផ្ទះ​ទៀត​សោធន៍ ទោះបី​ផ្ទះ​នោះ ជា​ផ្ទះ​អ្នកណា​ក៏ដោយ​ត្រូវតែ​ដាក់​ស្លាក​សញ្ញា​( ឡា​ហ្គោ )​ដែល​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​បានដឹង​មិ​ង​ចេះ​ប្រយ័ត្ន​ខ្លួន​។ ចំពោះ​សំរាម​នៅផ្ទះ​អ្នក​ព្យាបាល​ជម្ងឺ​កូ​វីដ​-១៩ មិន​អនុញ្ញាតអោយ​យកចេញ​រាល់ថ្ងៃ​ទេ គឺ​ត្រូវ​ទុក​រយៈពេល​៧២​ម៉ោង​ទើប​អោយ​យក​ចេញមកក្រៅ​ម្តង ព្រោះ​ខ្លាច​រីក​រាលដាល​ជម្ងឺ​កូ​វិដ​-១៩​។​

 

​លោក ឃួ​ង ស្រេង បាន​បញ្ជា​ទៅ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ ចំណោះ​ការងារ​ព្យាបាល​នៅតាម​ផ្ទះ​នេះ ដោយ អាយុជីវិត​និង​ជោគវាសនា​ពួកគាត់​ត្រូវ​ពឹងពាក់​មកលើ​យើង​ហើយ​។ លោក​ឃួ​ង ស្រេង យល់ឃើញថា ការព្យាបាល​តាម​ផ្ទះ​នេះ ពិតជា​ទទួលបាន​បា​នេះ​ជោគជ័យ ដោយសារតែ​ប្រជាពលរដ្ឋ ចូលរួម​សហការ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការងារ​នៃ​ការព្យាបាល​តាម​ផ្ទះ​នេះ​។​

 

​គួរ​បញ្ជាក់ថា ការរៀបចំ​អោយមាន​ការព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩​តាម​ផ្ទះ​នេះ ធ្វើឡើង​ស្របតាម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការងារ​នេះ​រាជធានី​ភ្នំពេញ​បាន​ឈាន​មួយ​ជំហាន​ទៅមុខ​រួចហើយ ដោយ​មកដល់ពេលនេះ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​៩១៥​នាក់​ហើយ​បាន​ព្យាបាល​នៅតាម​ផ្ទះ​និង មាន​អ្នក​សះជា​ចំនួន​២៦៨​នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន​៦៤៧​នាក់ ស្រី​ចំនួន​៣១៧​នាក់​៕​

អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ តាម​ផ្ទះ កើនឡើង​ដល់​ជិត​១​ពាន់​នាក់​ហើយ​
អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ តាម​ផ្ទះ កើនឡើង​ដល់​ជិត​១​ពាន់​នាក់​ហើយ​
អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ តាម​ផ្ទះ កើនឡើង​ដល់​ជិត​១​ពាន់​នាក់​ហើយ​
អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ តាម​ផ្ទះ កើនឡើង​ដល់​ជិត​១​ពាន់​នាក់​ហើយ​

PLB Banner on article detail