ប្រជាពលរដ្ឋ​រងគ្រោះ​​ខ្យល់​កន្ត្រាក់​ ១២​គ្រួសារ ក្នុងស្រុក​សង្កែ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

ថ្ងៃសុក្រ 2 កក្កដា 2021, 19:13

​ខេត្តបាត់ដំបង​! នៅ​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២១ នេះ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ​សាខា អនុសាខា  បាន​អ​ញ្ចើ​ញ​ចុះ​សួរ​សុខ​ទុក​និង​សំណេះសំណាល​ព្រមទាំង​នាំយក អំណោយ​មនុស្សធម៌​រប​ស់​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្ត​ផ្តល់ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​១២ គ្រួសារ​ធ្ងន់ធ្ងរ​ក្នុងនោះ​ធ្ងន់​១​គ្រួសារ​ប៉ះពាល់​ភូមិ​ចំនួន ៤​នៃ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន  បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា   ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​

 

​នឹង​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ដែល​បាន​បាត់បង់​ជីវិត​រងរបួស និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ធ្វើអោយ​ខូចខាត​ទ្រព្យសម្បត្តិ រួមមាន​រលំ​ផ្ទះ​និង​របើក​ដំបូល នាពេលនេះ និង​បាន​ផ្តាំផ្ញើ​សូមអោយ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ភ្លៀង​ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​ជ្រក ហើយ​ត្រូវ​បិទ​ទូរស័ព្ទ ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ  ហើយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ថែរ​រក្សា​សុខភាព អនាម័យ​ជាប្រចាំ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ និង​បង្កា​កុំអោយ​រីក​រាលដាល​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់គ្នា ជាពិសេស​ត្រូវ​ចូលរួម​អនុវត្ត​នូវ​វិធានការ​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដូចខាងក្រោម ៖ ៣​ការពារ ( ១.​ពាក់​ម៉ាស ២.​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ ) ៣​កុំ (១.​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ) ។​

 

​ថ្វី​ត្បិត​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ​មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់​របស់​ក្រុមគ្រួសារ តែ​ក៏​អាចជួយ​សម្រាល​ទុក្ខលំបាក​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា​ដូច​ទិស​ស្លោក ខ្ញុំ​និង​កាកបាទក្រហមកម្ពុជា​- មិន​ទុក​ន​ណា​ម្នាក់​ចោល​ឡើយ​។

 

​សម្ភារៈ​ត្រូវ​ផ្តល់ជូន​គ្រួសារ​ក្នុង​០១​គ្រួសារៗ​ទទួលបាន​៖
-​អង្ករ​២៥​គីឡូក្រាម ,​ទឹកបរិសុទ្ធ​០១​ធុង ,​មី​០១​កេស ,​សារុង​០១ ,​ក្រមា​០១  ,​អាល់កុល​០១​ដប , ម៉ាស់​១០​បន្ទះ និង​ថវិកា​មួយចំនួន​ផងដែរ​។​

ប្រជាពលរដ្ឋ​រងគ្រោះ​​ខ្យល់​កន្ត្រាក់​ ១២​គ្រួសារ ក្នុងស្រុក​សង្កែ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ប្រជាពលរដ្ឋ​រងគ្រោះ​​ខ្យល់​កន្ត្រាក់​ ១២​គ្រួសារ ក្នុងស្រុក​សង្កែ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ប្រជាពលរដ្ឋ​រងគ្រោះ​​ខ្យល់​កន្ត្រាក់​ ១២​គ្រួសារ ក្នុងស្រុក​សង្កែ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

PLB Banner on article detail